ទូរទស្សន៍៖អាមេរិកទាមទារឲ្យវ៉េណេស៊ុយអេឡាកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ គុយបា ចិន និងរុស្ស៊ី

2026/01/07 11:11:09 pm        91

អាជ្ញាធរអាមេរិកទាមទារឲ្យប្រទេសវ៉េណេស៊ុយអេឡាកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ ចិន គុយបា និងរុស្ស៊ី ជាលក្ខខណ្ឌមួយសម្រាប់ការបង្កើនផលិតកម្មប្រេង។ នេះបើយោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ ABC News។

យោងតាមអ្នកផ្សាយទូរទស្សន៍ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់សំណើជាច្រើនទៅកាន់ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡា គឺលោកស្រី Delcy Rodriguez។

ទី១ សាធារណរដ្ឋបូលីវី នឹងត្រូវ «បណ្តេញប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ គុយបា និងកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច» ជាមួយប្រទេសទាំងនេះ។

ទូរទស្សន៍ ABC News បានរាយការណ៍ថា ទី២ ទីក្រុងការ៉ាកាសត្រូវបានតម្រូវឲ្យយល់ព្រមចំពោះ «កិច្ចសហប្រតិបត្តិការផ្តាច់មុខជាមួយសហរដ្ឋអាមេរិក ក្នុងវិស័យផលិតកម្មប្រេង»។  

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅព្រឹកថ្ងៃពុធនេះថា អាជ្ញាធរបណ្ដោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡា បានយល់ព្រមប្រគល់ប្រេងរហូតដល់ ៥០ លានបារ៉ែលទៅឲ្យសហរដ្ឋអាមេរិក។

កាលពីថ្ងៃទី ០៣ ខែមករា រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil Pinto បាននិយាយថា សហរដ្ឋអាមេរិកបានវាយប្រហារលើគោលដៅស៊ីវិល និងយោធា នៅទីក្រុងការ៉ាកាស។ លោកបានហៅសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនថា ជាការឈ្លានពានដោយយោធា។ ស្ថានភាពគ្រាអាសន្ន ត្រូវបានប្រកាស នៅក្នុងប្រទេសនេះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ប្រទេសរបស់លោកបានបើកការវាយប្រហារទ្រង់ទ្រាយធំលើវ៉េណេស៊ុយអេឡា។ យោងតាមលោក ត្រាំ ប្រធានាធិបតី   វ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក ត្រូវបានចាប់ខ្លួន និងនាំចេញពីប្រទេសនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        4
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm