អ៊ុយក្រែន បារាំង និងអង់គ្លេស ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អំពីបំណងដាក់ពង្រាយកងកម្លាំង ពហុជាតិ

2026/01/07 11:13:27 pm        49

ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ថា អ៊ុយក្រែន បារាំង និងចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អំពីបំណងក្នុងការដាក់ពង្រាយកងកម្លាំងពហុជាតិ ដើម្បីគាំទ្រដល់ការការពារ ការកសាងឡើងវិញ និងភាពធន់ជាយុទ្ធសាស្ត្ររបស់អ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានសម្រេច។

 ឯកសារនេះ ត្រូវបានចុះហត្ថលេខានៅទីក្រុងប៉ារីស ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ឌីមី ហ្សេ    ឡិនស្គី ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer។

ការចុះហត្ថលេខានេះ បានកើតឡើង បន្ទាប់ពីកិច្ចប្រជុំរបស់សម្ព័ន្ធភាពនៃឆន្ទៈ ដែលបានប្រមូលផ្តុំមេដឹកនាំនៃប្រទេសអឺរ៉ុបជាច្រើន ក៏ដូចជាបេសកជនពិសេសរបស់សេតវិមាន លោក Steve Witkoff និងលោក Jared Kushner កូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

បន្ទាប់ពីកិច្ចប្រជុំ លោក ហ្សេឡិនស្គី បានកត់សម្គាល់ថា មានការយល់ដឹងលម្អិតរួចហើយអំពីរចនាសម្ព័ន្ធ នៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។

ចំណែកលោក Starmer បាននិយាយថា សេចក្តីថ្លែងការណ៍នេះ បង្កើតមូលដ្ឋានច្បាប់សម្រាប់ប្រតិបត្តិការរបស់កងទ័ពរបស់ប្រទេសដៃគូនៅលើទឹកដីអ៊ុយក្រែន ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាព ត្រូវបាន         សម្រេច៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm