អនុប្រធានាធិបតីអាមេរិក៖ ប្រតិបត្តិការយោធា នៅវ៉េណេស៊ុយអេឡា ធ្វើឲ្យការគ្រប់គ្រងធនធានថាមពលប្រសើរឡើង

2026/01/07 11:15:41 pm        54

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance កាលពីថ្ងៃអង្គារ (ទី៦ ខែមករា ឆ្នាំ២០២៦) បាននិយាយថា ប្រតិបត្តិការយោធា នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា គឺមានគោលបំណងទប់ស្កាត់ការផ្តល់មូលនិធិដល់អំពើភេរវកម្ម និងផ្តល់ឲ្យក្រុងវ៉ាស៊ីនតោននូវការគ្រប់គ្រងកាន់តែប្រសើរជាងមុន លើធនធានថាមពលពិភពលោក។

អំឡុងពេលនិយាយទៅកាន់បណ្តាញសារព័ត៌មាន Salem News លោក Vance បានប្រាប់ថា សហរដ្ឋអាមេរិកចង់បានអ្វីដែលល្អបំផុត ទាំងសម្រាប់ប្រជាជនវ៉េណេស៊ុយអេឡា និងប្រជាជនអាមេរិក។

លោកបានបញ្ជាក់ថា «អ្នកណាក៏ដោយដែលជាមេដឹកនាំនៃប្រទេសនោះ នឹងត្រូវតែសហការជាមួយសហរដ្ឋអាមេរិក» ដោយលោកបានសង្កត់ធ្ងន់ថា គោលនយោបាយវ៉េណេស៊ុយអេឡាពីមុន បានអនុញ្ញាតឲ្យដៃគូប្រកួតប្រជែងបរទេសទទួលបានថាមពលមានតម្លៃថោក ខណៈពេលដែលប្រើប្រាស់ប្រាក់ចំណូល ដើម្បីផ្តល់មូលនិធិដល់សកម្មភាពដែលគំរាមកំហែងដល់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃទី៣ ខែមករាថា ប្រតិបត្តិការយោធានាំឲ្យមានការចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro និងភរិយា គឺលោកស្រី Cilia Flores ហើយបានសន្យាថា នឹងអះអាងការគ្រប់គ្រងរបស់អាមេរិកលើវ៉េណេស៊ុយអេឡាជាបណ្ដោះសអាសន្ន ដោយកងទ័ពអាមេរិក ប្រសិនបើចាំបាច់។

លោក Vance បាននិយាយថា៖ «អ្វីដែលលោកប្រធានាធិបតីបានធ្វើ និងប្រាកដណាស់ អ្វីដែលក្រុមទាំងមូលធ្វើឲ្យកើតឡើងបាន គឺដើម្បីកាត់ផ្តាច់លំហូរនៃប្រាក់ថាមពលដល់ពួកភេរវករគ្រឿងញៀន ហើយពិតណាស់ ការធ្វើបែបនោះ គឺកាត់ផ្តាច់នូវបរិមាណនៃគ្រឿងញៀនដែលត្រូវបាននាំចូលទៅសហរដ្ឋអាមេរិក»។ 

លោកបានបន្ថែមថា ចំណាត់ការនេះត្រូវបានគេរំពឹងថា នឹងកាត់បន្ថយតម្លៃឧស្ម័ន និងថាមពល សម្រាប់ប្រជាជនអាមេរិក ខណៈពេលដែលជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        2
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        50
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm