សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមានបណ្តេញចេញពីក្របខណ្ឌរដ្ឋចំពោះសមត្ថកិច្ចណា ដែល​មាន​ចេតនា​លាក់បាំង​ជនបរទេសចូលមកកម្ពុជាដោយខុសច្បាប់

2026/01/07 11:16:22 pm        616

សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​ព្រមាន​ខ្លាំង​ៗ​ថា ​នឹងត្រូវបណ្តេញចេញពីក្របខណ្ឌរដ្ឋភ្លាមៗ ចំពោះសមត្ថកិច្ចណា ដែល​មាន​ចេតនា​លាក់​បាំង​ជន​បរទេសចូលមកកម្ពុជា ដោយខុសច្បាប់ ហើយ​សម្តេច​ក៏​បាន​ចេញ​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ចត្រូវសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​គុណ​ភាព​ប្រព័ន្ធ​ការ​ពារ​សន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ឲ្យបាន​ទៀង​ទាត់​តាម​ពេល​កំណត់​ផង​ដែរ។

យោងតាមអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលមាន ៧ ជំពូក និង២៤មាត្រា ហើយក្នុងមានត្រា២១ សម្តេច​ធិបតី​បាន​សង្កត់​ធ្ងន់​ថា​ «អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយភាពស្មោះត្រង់ មានចេតនា​លាក់​បាំង​ជន​បរទេស​ដែល​ចូល​មកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ឲ្យស្នាក់​នៅ​ក្នុង​ទី​តាំង​រស់​នៅ​ប្រមូល​ផ្តុំ​ណាមួ​យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវ​ទទួ​ល​រង​ទណ្ឌ​កម្ម​វិន័យ​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​ការ​ងារ ដោយមិនទាន់គិតដល់ ទោសព្រហ្មទណ្ឌដែលបានកំនត់ក្នុងច្បាប់ជាធរមាន»។

តាមរយៈអនុក្រឹត្យនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏​បាន​បញ្ជា​ឲ្យ​អភិបាល​នៃ​គណៈអភិបាល​រាជ​ធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលមានតួនាទីជា​ប្រធាន​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋបាល ​មានភារកិច្ចដឹកនាំ ត្រួតពិនិត្យ និងជំរុញ​ការ​អនុវត្ត​ការ​ងារ​គ្រប់​គ្រង​ការ​ស្នាក់​នៅ​តាម​ទីតាំង​រស់​នៅ​ប្រមូល​ផ្តុំ​ផង​ដែរ ហើយស្នងការនគរបាលរាជធានី-ខេត្ត អធិការក្រុង ស្រុក និងខណ្ឌ ត្រូវ​ធ្វើ​ការណែនាំដល់ប្រ ធានអង្គភាពឬម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់​គ្រង​ទី​តាំង​រស់​នៅ​ប្រមូល​ផ្តុំ ក្នុងការផ្តល់របាយការណ៍អំពីចំនួនអ្នកស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំរបស់ខ្លួន ឲ្យ​បាន​ទៀង​ទាត់តាមពេលកំណត់ផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        103
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        98
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm