លោក Putin សាទរ «បេសកកម្មដ៏បរិសុទ្ធ» របស់កងទ័ពរុស្ស៊ី នៅឯពិធីបុណ្យណូអែលនិកាយអូស្សូដក់

2026/01/07 11:22:16 pm        51

លោកប្រធានាធិបតី Vladimir Putin បានចូលរួមពិធីបុណ្យណូអែលនិកាយអូស្សូដក់របស់រុស្ស៊ី នាព្រឹកថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) ហើយបានសាទរចំពោះ «បេសកកម្មដ៏បរិសុទ្ធ» នៃកងទ័ពរបស់លោក ដើម្បីការពារប្រទេសរុស្ស៊ី ដោយភ្ជាប់ពិធីនេះជាមួយនឹងសុន្ទរកថាថ្ងៃបុណ្យ ស្តីពីសាមគ្គីភាព សប្បុរសធម៌ និងការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ។

វត្តមានរបស់លោកបានលេចឡើង នៅពេលដែលសង្រ្គាមដែលរុស្ស៊ីបានចាប់ផ្តើមដោយការលុកលុយទ្រង់ទ្រាយធំរបស់ខ្លួន លើអ៊ុយក្រែន ជិតគ្រប់ពេញ ៤ឆ្នាំហើយ ដោយវិមានក្រឹមឡាំង បានដាក់ឈ្មោះជម្លោះនេះថា ជាបេសកកម្មជាតិ ហើយពឹងផ្អែកយ៉ាងខ្លាំង លើនិមិត្តសញ្ញាស្នេហាជាតិ និងសាសនា។

នៅរុស្ស៊ី ពិធីបុណ្យណូអែលអូស្សូដក់ ដែលជាពិធីបុណ្យរបស់អ្នកកាន់សាសនាគ្រិស្តនិកាយអូស្សូដក់ ត្រូវបានប្រារព្ធឡើងនៅពាក់កណ្តាលអធ្រាត្រ ដោយមានការជួបជុំសូត្រធម៌តាមប្រពៃណីសាសនា តែដោយភាគច្រើនលោក Putin បានចូលរួមក្នុងពិធីតូចៗ ក្នុងនោះរួមទាំងនៅខាងក្នុងវិហាររបស់វិមានក្រឹមឡាំង។

តាមរយៈរូបភាពវីដេអូ គេបានឃើញលោក Putin ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅដោយគ្មានក្រវាត់ក ស្ថិតនៅក្នុងចំណោមទាហានឯកសណ្ឋាន រួមជាមួយនឹងភរិយា និងកូន ខណៈដែលបព្វជិត បានធ្វើពិធី នៅឯវិហារកាតូលិក St George Victory Bearer ក្បែរទីក្រុងមូស្គូ។

លោក Putin បាននិយាយនៅឯវិហារនោះបន្ទាប់ពីពិធីបុណ្យថា៖ «អ្នកចម្បាំងរបស់រុស្ស៊ី ដូចតាមការបង្គាប់បញ្ជារបស់ព្រះអម្ចាស់ តែងតែអនុវត្តបេសកកម្មនេះ ដើម្បីការពារមាតុភូមិ និងប្រជាជនរបស់ខ្លួន ពោលគឺសង្គ្រោះមាតុភូមិ និងប្រជាជន។ គ្រប់ពេលវេលា នៅក្នុងប្រទេសរុស្ស៊ី នេះជារបៀបដែលប្រជាជន បានចាត់ទុកអ្នកចម្បាំងរបស់ពួកគេថា ជាអ្នកដែលបំពេញបេសកកម្មដ៏បរិសុទ្ធនេះ ដូចតាមការបង្គាប់បញ្ជារបស់ព្រះអម្ចាស់»៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        8
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm