តួលេខផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ចំនួនជនអន្តោប្រវេសន៍មកដល់ប្រទេសអេស្ប៉ាញបានធ្លាក់ចុះជាង ៤០ ភាគរយ នៅឆ្នាំ ២០២៥ ដែលភាគច្រើន ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃអ្នក មកដល់តាមបណ្តោយផ្លូវអាត្លង់ទិកដ៏គ្រោះថ្នាក់ទៅកាន់កោះ Canary។

ប្រទេសអេស្ប៉ាញ គឺជាចំណុចចូលសំខាន់មួយសម្រាប់មនុស្សដែលស្វែងរកជីវិតកាន់តែប្រសើរឡើងនៅអឺរ៉ុប ហើយប្រទេសនេះ បានប្រឈមនឹងសម្ពាធពីដៃគូសហភាពអឺរ៉ុប ដើម្បីទប់ស្កាត់ការធ្វើទេសន្តរប្រវេសន៍មិនទៀងទាត់។
ក្រសួងមហាផ្ទៃបាននិយាយថា ជនអន្តោប្រវេសន៍ចំនួន ៣៦.៧៧៥ នាក់ បានចូលប្រទេសអេស្ប៉ាញមិនទៀងទាត់ កាលពីឆ្នាំមុន ដែលភាគច្រើនតាមសមុទ្រ ធ្លាក់ចុះ ៤២,៦ ភាគរយពី ៦៤.០១៩ នាក់ នៅឆ្នាំ ២០២៤។
ជនអន្តោប្រវេសន៍មកដល់កោះ Canary បានធ្លាក់ចុះ ៦២ ភាគរយមកត្រឹម ១៧.៧៨៨ នាក់ នៅឆ្នាំ ២០២៥ ខណៈដែលអ្នកមកដល់កោះ Balearic នៅសមុទ្រមេឌីទែរ៉ាណេ ភាគច្រើនមកពីអាល់ហ្សេរី បានកើនឡើង ២៤,៥ ភាគរយ មកត្រឹម ៧,៣២១ នាក់។
ទោះបីជាមានការធ្លាក់ចុះជារួមក៏ដោយ ការស្លាប់របស់ជនអន្តោប្រវេសន៍ នៅតែខ្ពស់៕
