ប្រព័ន្ធផ្សព្វផ្សាយ៖ យន្តហោះចម្បាំង F-16 របស់កោះតៃវ៉ាន់ ធ្លាក់នៅសមុទ្រ

2026/01/08 12:41:59 am        91

ប្រព័ន្ធផ្សព្វផ្សាយ នៅកោះតៃវ៉ាន់ បានរាយការណ៍ថា យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសតៃវ៉ាន់ បានធ្លាក់កាលពីថ្ងៃអង្គារ (ទី៦ ខែមករា ឆ្នាំ២០២៦)។

ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ UDN បានរាយការណ៍ថា យន្តហោះចម្បាំងមួយកៅអី F-16 ពីមូលដ្ឋានទ័ពអាកាស ក្នុងទីក្រុង Hualien បានចេញដំណើរ សម្រាប់ «បេសកកម្មហ្វឹកហ្វឺនធម្មតា» នៅម៉ោងប្រហែល ៦ល្ងាច (ម៉ោងក្នុងស្រុក) ប៉ុន្តែហាក់ជាបានដាច់ការទាក់ទងចម្ងាយប្រហែល ១០ម៉ាយល៍ណត់ (ជាង ១៨គីឡូម៉ែត្រ) នៅភាគខាងកើតនៃទីប្រជុំជន Fengbin នៃទីក្រុង Hualien នៅម៉ោង ៧:២៩យប់ (ម៉ោងក្នុងស្រុក) ដោយអ្នកបើកបរបានលោតចេញ។

បើយោងតាមសារព័ត៌មាន UDN បានឲ្យដឹងថា កិច្ចប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ ប៉ុន្តែលក្ខខណ្ឌអាកាសធាតុមិនល្អ និងការមើលឃើញមិនសូវច្បាស់ល្អ នាពេលយប់ អាចធ្វើឲ្យមានការលំបាកកាន់តែខ្លាំងឡើង។ 

ហើយបើយោងតាមសារព័ត៌មាន Focus Taiwan ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយផ្សេងទៀតនៅលើកោះនេះ បានឲ្យដឹងថា យន្តហោះដែលធ្លាក់នោះ គឺជាយន្តហោះប្រភេទ F-16V (Block 20)។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ នោះទេ ដែលយន្តហោះ F-16V របស់កងទ័ពអាកាសកោះតៃវ៉ាន់ បានធ្លាក់។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Focus Taiwan នាពេលនោះ បានឲ្យដឹងថា កាលពីខែមករា ឆ្នាំ២០២២ យន្តហោះ F-16V បានធ្លាក់ចូលទឹកនៅឆ្នេរភាគខាងលិចរបស់កោះ ដែលបានបណ្ដាលឲ្យអ្នកបើកយន្តហោះតែម្នាក់គត់ស្លាប់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm