ក្រសួងពាណិជ្ជកម្ម រកឃើញទីតាំងប្រេងឥន្ធនៈលក់មិនគ្រប់បរិមាណ ២៦៧កន្លែង ក្នុងរយៈពេលពីរខែ

2022/03/07 09:11:11 pm        516

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គិតក្នុងខែមករា និងខែកុម្ភៈ ដើមឆ្នាំ២០២២នេះ បានរកឃើញស្ថានីយ ឬដេប៉ូនានា ដែលប្រកបអាជីវកម្មមិនសុចរិតចំនួនសរុប ២៦៧កន្លែង ស្មើប្រមាណជាង ៣៤ភាគរយ នៃចំណោមទីតាំងចុះត្រួតពិនិត្យទូទាំងប្រទេសចំនួន ៧៦៨កន្លែង។

ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារ​អ្នកប្រើប្រាស់ ​កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ​នៅព្រឹកថ្ងៃទី៧ ខែមីនា បានមាន​ប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២២ មន្រ្តីអគ្គនាយកដ្ឋាន បានចុះ​ត្រួត​ពិនិត្យ​ភាព​អនុលោមទៅ​នឹង​បទប្បញ្ញាត្តិ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម​ប្រេង​ឥន្ធនៈនៅ​តាមបណ្តា​ស្ថានីយ និងដេប៉ូនានានៅទូទាំងប្រទេសបានចំនួន៧៦៨ ដោយរកឃើញដេប៉ូប្រេង​ឥន្ធនៈចំនួន២៦៧ ​ស្មើ៣៤.៧៦% ប្រកប​អាជីវកម្មមិនសុចរិត។

ឯកឧត្តម ឲ្យដឹងទៀតថា ​បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំ២០២១ បទ​ល្មើស​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ប្រេងឥន្ធនៈមានការថយចុះចំនួនជាង ៣ភាគរយ។

ពាក់ព័ន្ធករណីអ្នកប្រកបអាជីវកម្ម​មិនសុចរិតខាងលើនេះ ឯកឧត្តមអគ្គនាយកបានបញ្ជាក់ថា ក្នុង​ករណីដែល អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង​ និងបង្រ្កាបការក្លែងបន្លំ រកឃើញស្ថានីយ/ដេប៉ូប្រេង​ឥន្ធនៈណា ដែលនៅតែបំពាន ឬមិនអនុលោមក្នុងវិស័យ​ប្រេង​ឥន្ធនៈនេះ ​ម្ចាស់​ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ​នឹងរងការកសាង​សំណុំរឿង​បញ្ជូនទៅតុលាការ។

បន្ទាប់ពីរកឃើញដូច្នេះ មន្ត្រីក.ប.ប. បានពិន័យអន្តរការណ៍ ​និងណែនាំឱ្យម្ចាស់ដេប៉ូធ្វើការកែតម្រូវ និង​ឈប់​ប្រព្រឹត្តល្មើស​នឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។

គិតមកដល់ពេលនេះនេះ ​តម្លៃលក់រាយប្រេងឥន្ធនៈ​នៅកម្ពុជាថ្លៃ ៤ ​៨០០រៀល ក្នុង១លីត្រ សម្រាប់​សាំងធម្មតា។ ដោយឡែកប្រេងម៉ាស៊ូតថ្លៃ ៤ ៥០០រៀល ក្នុង១លីត្រ។ តម្លៃនេះត្រូវបានលក់​ចាប់​ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm