នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងគីវ និយាយថា ការដាក់ពង្រាយទាហានអឺរ៉ុបនៅអ៊ុយក្រែន នឹងគ្មានផលប៉ះពាល់ខ្លាំងលើការបញ្ចប់សង្រ្គាមនោះទេ ។
សម្ព័ន្ធមិត្តលោកខាងលិច បានសន្យាធានាសន្តិសុខជូនអ៊ុយក្រែន នៅជំនួបក្នុងទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃអង្គារ ។
ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងទីក្រុងគីវ និយាយថា លទ្ធផលនៃសង្រ្គាម គឺអាស្រ័យខ្លាំង លើការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាងកងកម្លាំងបរទេស ។
ពលរដ្ឋខ្លះទៀត បង្ហាញភាពមន្ទិលសង្ស័យរបស់ពួកគេចំពោះថាតើ ទាហាអឺរ៉ុបនឹងចូលរួមប្រយុទ្ធឬយ៉ាងណា ពេលដែលពួកគេត្រូវបានរំពឹងថានឹងនៅពីក្រោយជួរមុខ ។
កិច្ចប្រជុំបញ្ចប់ជម្លោះរយៈពេលជិត ៤ឆ្នាំនេះ ត្រូវបានពន្លឿនចាប់តាំងពីខែវិច្ឆិការហូតមក ។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូនៅមិនទាន់បង្ហាញឆន្ទៈ ដើម្បីផ្តល់សម្បទានណាមួយនោះទេ ក្រោយទីក្រុងគីវ ជំរុញឲ្យមានការផ្លាស់ប្តូរសំណើសហរដ្ឋអាមេរិកដែលគាំទ្រការទាមទារសំខាន់ៗរបស់រុស្ស៊ី ៕