ឧបទ្ទេវហេតុប្រឆាំងមូស្លីមកើនឡើង ក្រោយការវាយប្រហារនៅឆ្នេរសមុទ្រ Bondi របស់អូស្រ្តាលី

2026/01/08 03:09:49 am        225

ហេតុការណ៍បាញ់ប្រហារនៅឆ្នេរសមុទ្រ Bondi ស្ថិតក្នុងទីក្រុងស៊ីដនី ដែលខ្មាន់កាំភ្លើង ២នាក់ឪពុក-កូន បំផុសគំនិតដោយរដ្ឋអ៊ិស្លាមមានគោលដៅលើការប្រារព្ធពិធីជនជាតិជ្វីហ្វ បានធ្វើឲ្យជនមូស្លីមឥណ្ឌូនេស៊ីមួយចំនួនរស់នៅក្នុងប្រទេសអូស្រ្តាលី មានការភ័យខ្លាចចំពោះការឈានជើងចេញពីផ្ទះរបស់ពួកគេ ស្របពេលមានសេចក្តីរាយការណ៍កើនឡើងពីឧបទ្ទេវហេតុរើសអើងសាសនាអ៊ិស្លាម ។

សម្រាប់យុវតី Neti គឺជានិស្សិតសិក្សានៅសាកលវិទ្យាល័យរដ្ឋ New South Wales ស្ថិតក្នុងទីក្រុងស៊ីដនី នាងមានការភ័យខ្លាចយ៉ាងខ្លាំង ក្រោយហេតុការណ៍បាញ់ប្រហារកាលពីថ្ងៃទី ១៤ ខែធ្នូ ។

បរិវេណសាលារៀនរបស់នាងស្ថិតនៅតំបន់ជាយក្រុង Kensington មានចម្ងាយត្រឹមតែ ៨គ.មប៉ុណ្នោះពីឆ្នេរសមុទ្រ Bondi ជាទីដែលឪពុក-កូន Sajid និង Naveed Akram បានសម្លាប់មនុស្ស ១៥នាក់ នៅក្នុងការវាយប្រហារមួយមានគោលដៅលើព្រឹត្តការណ៍ Hanukkah ។

លោក Sajid គឺជាជនជាតិឥណ្ឌា ត្រូវបានសម្លាប់ដោយនគរបាល អំឡុងការវាយប្រហារ ខណៈកូនប្រុស Naveed ដែលមានកំណើតនៅអូស្រ្តាលី រងការចោទប្រកាន់បទបំពាន ៥៩ករណី រួមទាំងបទឃាតកម្ម ១៥ករណី និងការប្រព្រឹត្តអំពើភេរវកម្ម ១ករណីផងដែរ ។

ឪពុក-កូនទាំង ២នាក់ បានធ្វើដំណើរទៅកាន់តំបន់ភាគខាងត្បូងហ្វីលីពីននៅប៉ុន្មានសប្តាហ៍មុនការបាញ់ប្រហារ ជាហេតុនាំឲ្យមានការសង្ស័យថា ពួកគេអាចនឹងជាប់ពាក់ព័ន្ធជាមួយក្រុមជ្រុលនិយមនៅក្នុងតំបន់ដែលមានប្រវត្តិបះបោរជាមួយក្រុមជីវពល ប៉ុន្តែនគរបាលអូស្រ្តាលី និយាយថា ពួកគេប្រព្រឹត្តតែខ្លួនឯងប៉ុណ្ណោះ ហើយគ្មានការជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មនោះទេ ។

អង្គការចុះបញ្ជីរើសអើងសាសនាអ៊ិស្លាមនៅអូស្រ្តាលី ដែលជាអង្គការសហគមន៍តាមដាន និងរាយការណ៍ឧបទ្ទេវហេតុប្រឆំាងមូស្លីមនៅក្នុងប្រទេសនេះ ទទួលបានសេចក្តីរាយការណ៍ចំនួន ១២៦នៃឧបទ្ទេវហេតុស្អប់ខ្ពើមក្នុងសប្តាហ៍ ក្រោយការបាញ់ប្រហារនៅឆ្នេសមុទ្រ Bondi ពោលគឺកើនលើង ១០ដង បើធៀបនឹងកាលពីរយៈពេល ២សប្តាហ៍មុន ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        152
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        191
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm