ជំរឿនសេដ្ឋកិច្ចក្នុងសប្ដាហ៍ដំបូងប្រព្រឹត្តទៅដោយរលូន ពុំមានបញ្ហាធំណាមួយកើតឡើងនោះទេ

2022/03/07 09:27:18 pm        580

ភ្នំពេញ៖ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ បានឈានចូលមកដល់ថ្ងៃទី ៧ហើយ ក្រោយចាប់ផ្ដើមដំណើរការជាផ្លូវការកាលពីថ្ងៃទី១ ខែមីនាកន្លងទៅនេះ។ រយៈពេល ១សប្ដាហ៍ដំបូងនេះ អ្នកនាំពាក្យក្រសួងផែនការលើកឡើងថា មានដំណើរការល្អប្រសើរ ពុំមានបញ្ហាធំណាមួយកើតឡើងនោះទេ។

ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ កំពុងដំណើរការដោយរលូនក្នុងសប្ដាហ៍ដំបូងនេះ នេះជាការលើក​ឡើងរបស់ ឯកឧត្តម ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ។ ​ក្នុងសប្ដាហ៍ដំបូងនេះ ឯកឧត្តមអ្នក​នាំពាក្យ​លើកឡើងថា ក្រុមមន្រ្តីសរុបប្រមាណ ៥៨០០នាក់ បាន​ចុះ​ផ្ទៀងផ្ទាត់​ផែនទីជំរឿន និង​ចំនួន​អង្គភាព​សេដ្ឋកិច្ចឡើងវិញ​ក្នុងដែនភារកិច្ចរៀងៗខ្លួនទូទាំងប្រទេស។ រីឯការសម្ភាសជាក់ស្ដែងក៏បានចាប់ផ្ដើមផងដែរ ក្រោយបញ្ចប់កិច្ចផ្ទៀងផ្ទាត់នេះ។

អ្នកនាំពាក្យបន្តថា ចំពោះដំណើរការទៅមុខក្នុងករណីអង្គភាពសេដ្ឋកិច្ច​ណាមួយមិនព្រម​សហការ​នោះទេ គឺមន្រ្តីដែលចុះទៅនោះត្រូវជូនដំណឹង​មកក្រសួងវិញ ​ដើម្បីក្រសួងបន្តនីតិវិធី ចាត់បញ្ជូន​ថ្នាក់​ដឹកនាំ ​ចុះទៅពិនិត្យផ្ទាល់ ​និងដោះស្រាយតាមនៅនឹងកន្លែងទីតាំងសហគ្រាសនោះ។ ករណីនៅតែមិនព្រមសហការ ​គឺអាចឈានដល់អាជ្ញាធររាជធានី-ខេត្ត ចុះទៅសម្របសម្រួល ឬអាចឈានចំណាត់ការតាមផ្លូវច្បាប់។

សម្រាប់ការបំពេញការងារដោយផ្ទាល់ របស់ក្រុមមន្រ្តីសម្ភាសន៍នៅទីតាំងផ្សារច្បារអំពៅ លើក​ឡើងថា ​អង្គភាពសេដ្ឋកិច្ចគឺមានកិច្ចសហការបានល្អប្រសើរ។ អង្គភាពសេដ្ឋកិច្ចចំនួនតិចតួចប៉ុនណ្ណោះ ដែលពួកគាត់ហាក់មិនសូវយល់ច្បាស់ទាមទារពេល​វេលា​ច្រើនក្នុងការពន្យល់។ នេះជាការលើកឡើងរបស់ អ្នកស្រី ប៊ុន ចាន់សុខ។

អ្នកស្រីបន្តថា ​អាជីវករមួយចំនួនមានការយល់ច្រឡំថា ​ការ​សម្ភាសន៍​ប្រមូល​ព័ត៌មាននេះ គឺ​ដើម្បី​ប្រមូលពន្ធពីពួកគាត់។

លទ្ធផលទទួលបានពីជំរឿនសេដ្ឋកិច្ចនេះ ជាទិន្ន័យសំខាន់សម្រាប់ជាតិ ក្នុងការបង្កើតគោល​នយោបាយ នេះជាអ្វីដែលលោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលន្ទុកអគ្គ​នាយក​វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែន​ការ​ធ្លាប់បានលើកឡើង។

លោកជំទាវ លើកឡើងថា ជំរឿនសេដ្ឋកិច្ច គឺពិតជាមានសារសំខាន់មិនអាចខ្វះបាន ​ដើម្បីឆ្លើយ​តបសេចក្តី​ត្រូវការទិន្នន័យសម្រាប់ជា​ធាតុចូល​ដ៏សំខាន់ក្នុងការរៀបចំគោល​នយោបាយ​អភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខមាលភាពរបស់ប្រជាជន​កម្ពុជា ក៏ដូចជា​ការ​ត្រួត​ពិនិត្យ តាមដានវាយតម្លៃ ​គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច របស់រាជរដ្ឋាភិបាល​កម្ពុជា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០១៦-២០៣០៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm