ប្រជាជនគុយបាត្រៀមទប់ទល់ការលំបាកបន្ថែមទៀត ខណៈសម្ពាធអាមេរិកលើវ៉េណេស៊ុយអេឡាបានកាត់ផ្តាច់ប្រេង

2026/01/08 06:15:04 pm        122

ប្រជាជនគុយបាកាលពីថ្ងៃពុធ៧មករា សប្ដាហ៍នេះ បានត្រៀមទប់ទល់វិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីសហរដ្ឋអាមេរិកបានរឹបអូសនាវាដឹកប្រេងពីរគ្រឿងទៀតដែលមានទំនាក់ទំនងជាមួយប្រទេសវ៉េណេស៊ុយអេឡា ជាសកម្មភាពមួយដែលគំរាមកំហែងដល់ការកាត់ផ្តាច់ខ្សែជីវិតថាមពលដ៏សំខាន់សម្រាប់កោះដែលគ្រប់គ្រងដោយកុម្មុយនិស្តមួយនេះ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។

ចាប់ពីទីក្រុងកំពង់ផែ Matanzas ជាកន្លែងដែលនាវាដឹកប្រេងចូលចត រូបភាពនៃស្ថានីយ៍ប្រេងឥន្ធនៈដែលត្រូវបានបិទ និងអ្នកតរម្រង់ជួរទិញប្រេងឥន្ធនៈវែងៗបានបង្ហាញពីភាពផុយស្រួយនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ប្រទេសគុយបា។ សកម្មភាពចុងក្រោយរបស់សហរដ្ឋអាមេរិកកំពុងបង្កឱ្យមានការភ័យខ្លាចថា ការដាច់ចរន្តអគ្គិសនីញឹកញាប់ និងរយៈពេលជាច្រើនម៉ោង នឹងកាន់តែធ្ងន់ធ្ងរ។

លោក William Gonzalez អ្នកស្រុក Matanzas បានប្រាប់សារព័ត៌មានរ៉យទ័រថា ឥឡូវនេះលោកគិតថាស្ថានភាពនេះ នឹងកាន់តែធ្ងន់ធ្ងរព្រោះឥឡូវនេះពួកគេមិនអនុញ្ញាតឱ្យប្រេងមកទេ។ កាលពីមុនប្រេងមកពីប្រទេសវ៉េណេស៊ុយអេឡា និងរុស្ស៊ី ឥឡូវនេះប្រេងនឹងមកតែពីប្រទេសរុស្ស៊ីប៉ុណ្ណោះ។

សម្រាប់ប្រទេសគុយបា ការបាត់បង់ប្រេងរបស់វ៉េណេស៊ុយអេឡាគឺជាមហន្តរាយយ៉ាងខ្លាំង។ ចន្លោះខែមករា និងខែវិច្ឆិកា ឆ្នាំមុន វ៉េណេស៊ុយអេឡាបានបញ្ជូនប្រេងជាមធ្យម ២៧.០០០ បារ៉ែលក្នុងមួយថ្ងៃ មកកាន់កោះនេះ ដែលគ្របដណ្តប់ប្រហែល ៥០% នៃឱនភាពប្រេងរបស់ប្រទេសគុយបា នេះបើយោងតាមទិន្នន័យដឹកជញ្ជូន និងឯកសារពីក្រុមហ៊ុនប្រេងរដ្ឋវ៉េណេស៊ុយអេឡា PDVSA។

អ្នកស្រុកម្នាក់ទៀតគឺលោក Manuel Rodriguez បាននិយាយថា ពួកលោកមិនពេញចិត្តយ៉ាងខ្លាំងលើអាកប្បកិរិយារបស់ប្រធានាធិបតីអាមេរិក Donald Trump ចំពោះលោក Maduroទេ ។ប្រសិនបើមានការដាច់ចរន្តអគ្គិសនីបន្ថែមទៀត ពួកលោកនឹងត្រូវស៊ូទ្រាំនឹងការដាច់ចរន្តអគ្គិសនីក្នុងនាមជាជនជាតិគុយបា ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm