ប្រមុខកងទ័ពអ៊ីរ៉ង់ព្រមានពីការឆ្លើយតបទៅនឹងវោហារសាស្ត្រអរិភាពពីសត្រូវជុំវិញការតវ៉ាសេដ្ឋកិច្ច

2026/01/08 06:36:34 pm        163

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ប្រមុខកងទ័ពអ៊ីរ៉ង់បានព្រមានកាលពីថ្ងៃពុធ ៧មករាសប្ដាហ៍នេះ ថា ប្រទេសនេះនឹងឆ្លើយតបប្រសិនបើវោហារសាស្ត្រអរិភាពពីសំណាក់សត្រូវរបស់ខ្លួននៅតែបន្ត។

មេបញ្ជាការកងទ័ពអ៊ីរ៉ង់ លោក Amir Hatami បាននិយាយថា អ៊ីរ៉ង់ចាត់ទុកការកើនឡើងនៃភាសាអរិភាពប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ថាជាការគំរាមកំហែង ហើយនឹងមិនអនុញ្ញាតឱ្យវាគ្មានចម្លើយឡើយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើអត្ថាធិប្បាយពីរដងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះលើការតវ៉ាដែលកំពុងបន្តនៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយអះអាងថា សហរដ្ឋអាមេរិកនឹងចាត់វិធានការ ប្រសិនបើអ៊ីរ៉ង់ សម្លាប់អ្នកតវ៉ាដោយសន្តិវិធី។ 

ក្រុមសិទ្ធិមនុស្សនិយាយថា មនុស្សយ៉ាងហោចណាស់២៥នាក់ស្លាប់ ក្នុងការតវ៉ា នៅប្រទេសអ៊ីរ៉ង់។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះដែរ ថាកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ទាក់ទងនឹងតែប្រជាជនរបស់ខ្លួនប៉ុណ្ណោះ ដោយកត់សម្គាល់ថា រដ្ឋាភិបាល និងប្រជាពលរដ្ឋ កំពុងចូលរួមក្នុងការសន្ទនា។

លោក Hatami បានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ស្ថិតក្នុងស្ថានភាពត្រៀមខ្លួនជាស្រេចពេញលេញ ដោយព្រមានថា ការគណនាខុសណាមួយដោយសត្រូវ នឹងបង្កឱ្យមានការឆ្លើយតបដ៏ម៉ឺងម៉ាត់ជាងសកម្មភាពរបស់អ៊ីរ៉ង់ក្នុងអំឡុងសង្គ្រាម១២ ថ្ងៃក្នុងខែមិថុនា ២០២៥ទៅទៀត៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm