គិតមកទល់ពេលនេះជនភៀសសឹកជាង៤៦ម៉ឺននាក់ហើយ បានវិលត្រឡប់ទៅកាន់លំនៅដ្ឋាន​របស់ខ្លួន​វិញ

2026/01/08 07:52:13 pm        305

គិតមកត្រឹមព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋភៀសសឹកសរុបជាង ៤៦ ម៉ឺន​នាក់ហើយ​ដែល​បាន​វិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ ម៉ឺន​នាក់ ដូច្នេះនៅសល់ជនភៀសសឹកសរុបចំនួនជាង ១៨ ម៉ឺននាក់​ទៀត​ដែល​បន្ត​រស់​នៅ​ក្នុង​ជំរុំ​នៅ​ឡើយ​។ នេះបើតាម ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅព្រឹកមិញនេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គិតមកទល់ពេលនេះ សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​ស្ថាប័នផ្ដល់សេវាសាធារណៈជាច្រើននៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា និងថៃ បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ជា​បណ្តើរៗ​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​ទទួល​បាន​បទ​ឈប់​បាញ់​កាល​ពី​ថ្ងៃ​ត្រង់​ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់ថា ការវិលត្រឡប់​របស់​ពលរដ្ឋភៀសសឹក​ទៅ​កាន់​ផ្ទះសំ​បែង​វិញ​នេះ គឺធ្វើឡើងស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រង់​ចំណុច​៤​ដែលចែងថា៖ «ភាគីទាំងពីរឯក​ភាព​អនុញ្ញាត​ឱ្យ​ជនស៊ីវិលរស់​នៅ​ក្នុង​តំប​ន់​ព្រំដែន​ដែល​រង​ផ​ល​ប៉ះពាល់​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​ និង​ប្រកប​ជីវភាព​រស់​នៅ​ធម្មតា​របស់​ពួក​គេ​វិញ​ក្នុង​ពេល​ឆាប់​ៗ​បំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ នៅក្នុង​តំបន់​រៀង​ៗ​ខ្លួន​»។​

សូមបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងតាមដាន សភាព​ការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ ដើម្បីការពារ អធិបតេយ្យ និង​បូរណ​ភាព​ទឹក​ដី​កម្ពុជា​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​ជន​ភៀសសឹក​ឱ្យ​បាន​សមស្រប ព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិ ពិនិត្យ និង​ដោះ​ស្រាយ​ផល​ប៉ះពាល់ ដែលកើតមានឡើងឱ្យអស់លទ្ធភាព ជំរុញបើកឱ្យ​ដំណើរ​ការ​ឡើង​វិញ​នូវ​ការ​ផ្តល់​សេវា​សាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់​សភាពការណ៍​ទូទៅ​តាមបណ្ដាខេត្តជាប់ព្រំដែនដើម្បីសុខសុវត្ថិភាពជូនពលពលរដ្ឋ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        115
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        222
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        210

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm