លោកTrump គាំទ្រសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើចិន និងឥណ្ឌា ជុំវិញប្រេងរបស់រុស្ស៊ី

2026/01/08 09:32:18 pm        92

សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋដ៏មានឥទ្ធិពលម្នាក់បាននិយាយថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានគាំទ្រសេចក្តីស្នើច្បាប់ដើម្បីដាក់ទណ្ឌកម្មលើប្រទេសដែលទិញប្រេងរបស់រុស្ស៊ី រួមមានទាំងប្រទេសចិននិងឥណ្ឌា។ លោក Lindsey Graham សមាជិកព្រឹទ្ធសភាមកពីរដ្ឋ សៅ ខារ៉ូឡៃណា(South Carolina) សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា លោក Trump បាន «បើកភ្លើងខៀវ» សេចក្តីស្នើច្បាប់ទ្វេបក្ស បន្ទាប់ពីកិច្ចប្រជុំ «ប្រកបដោយផ្លែផ្កា»។

ច្បាប់ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីរបស់លោក Graham ដែលពង្រៀងជាមួយ លោក Richard Blumenthal សមាជិកគណបក្សប្រជាធិបតេយ្យនឹងផ្តល់អំណាចដល់លោក Trump ដើម្បីដាក់ការដំឡើងពន្ធរហូតដល់៥០០ភាគរយលើការនាំចូលពីប្រទេសនានាដែលធ្វើអាជីវកម្មជាមួយវិស័យថាមពលរបស់រុស្ស៊ី។

លោក Graham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដោយសំដៅទៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា «សេចក្តីស្នើច្បាប់នេះ នឹងអនុញ្ញាតឱ្យលោកប្រធានាធិបតី Trump ដាក់ទណ្ឌកម្មលើប្រទេសទាំងឡាយដែលទិញប្រេងពីរុស្ស៊ីក្នុងតម្លៃទាប ដើម្បីជំរុញក្បាលម៉ាស៊ីនសង្គ្រាមរបស់លោក Putin»។ «សេចក្តីស្នើច្បាប់នេះនឹងផ្តល់ឱ្យលោកប្រធានាធិបតី Trump នូវឥទ្ធិពលយ៉ាងខ្លាំងប្រឆាំងនឹងប្រទេសដូចជាប្រទេសចិន ឥណ្ឌា និងប្រេស៊ីល ដើម្បីជំរុញឲ្យពួកគេឈប់ទិញប្រេងរុស្ស៊ីក្នុងតម្លៃទាប ដែលផ្តល់ហិរញ្ញប្បទានសម្រាប់ការបង្ហូរឈាមរបស់លោក Putin ប្រឆាំងអ៊ុយក្រែន»។

ប្រទេសចិន និងរុស្ស៊ីនៅតែបន្តជាអ្នកទិញប្រេងដ៏សំខាន់របស់រុស្ស៊ី ទោះបីជាមានទណ្ឌកម្មពីសហរដ្ឋអាមេរិក និងអឺរ៉ុបលើវិស័យថាមពលរបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែនក៏ដោយ។

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm