រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនជប៉ុន ចុះកិច្ចសន្យាពង្រីកប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្រុងតាខ្មៅ

2022/03/07 09:46:55 pm        808

ភ្នំពេញ៖ ព្រឹកថ្ងៃទី៧ ខែមីនានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះហត្ថលេខាលើកិច្ចសន្យាគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន KKKCT CONSORTIUM ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣.៤២១លានយ៉េន ។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅខាងលើនេះ ក្រោមវត្តមានឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងលោក OKAZAKI Koichi ប្រធានទីប្រឹក្សាបច្ចេកទេស នៃក្រុមហ៊ុន Nihon Suido Consultant Co., Ltd ។

ឯកឧត្តម អ៊ុំ សុថា បានថ្លែងថា ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវគោលដៅទី៦ សី្តពី «ទឹកស្អាត និងអនាម័យ» នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​កំណត់ថា «ប្រជាពលរដ្ឋរស់នៅតាមទីក្រុង ​និងទីប្រជុំជនទូទាំងប្រទេស នឹងទទួលបាន​នូវការ​ផ្គត់ផ្គង់​ទឹកស្អាត ១០០% នៅឆ្នាំ២០២៥» រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​ដោយមានការចង្អុលបង្ហាញ និងគាំទ្រពេញទំហឹងពីសំណាក់ក្រសួងអាណាព្យាបាលទាំងពីរ ​គឺ​ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ បានសហការយ៉ាង​ជិតស្និទ្ធ​ជាមួយ​ភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ ​នៃប្រទេស ​ជប៉ុន (JICA) ​ដែលជាដៃគូអភិវឌ្ឍន៍ ដើម្បី​ពិនិត្យ​មើល​ឡើងវិញ ​និងធ្វើបច្ចុប្បន្នភាព​ ផែនការមេដំណាក់កាលទី៣ ​សម្រាប់ឆ្នាំ២០២១-២០៣០ ដែល​មាន​បញ្ចូល​នូវ​គម្រោង​អាទិភាពជាច្រើនសម្រាប់ការអភិវឌ្ឍ​ និងពង្រីក​ សមត្ថភាពប្រព័ន្ធផលិតកម្ម។ គម្រោង​ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ ​គឺជាគម្រោងអាទិភាពមួយ ក្នុងចំណោមគម្រោង​អាទិភាពទាំងនោះ​ ដែលបានទទួលនូវ​ហិរញ្ញប្បទាន​ឥតសំណង​ពី​រដ្ឋាភិបាលជប៉ុន តាម​រយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ​នៃប្រទេសជប៉ុន (JICA) ​ក្នុងរូបភាពជា Special Purpose Company (SPC) ​ដែលមានទឹកប្រាក់សរុបចំនួន៣.៤២១លានយ៉េន។

បើតាមឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​បានឲ្យដឹងថា​ គម្រោងនេះ នឹង​ចាប់ផ្តើមដំណើរការសាងសង់នាខែមិថុនា ​ឆ្នាំ២០២២ ​និង​បញ្ចប់នាខែធ្នូ ឆ្នាំ២០២៤ ដោយក្រុមហ៊ុន ម៉ៅការសាងសង់មកពីប្រទេសជប៉ុន ​KKKCT CONSORTIUM ​និងត្រួតពិនិត្យដោយ ក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសមកពីប្រទេសជប៉ុន។

ជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ​និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ សង្ឃឹមនិងជឿជាក់​យ៉ាងមុតមាំថា​ គម្រោងនេះ ពិតជាដំណើរការប្រកបដោយជោគជ័យ ទៅតាមកម្មវិធីដែលបានកំណត់ និងចូលរួមចំណែក​បញ្ចប់​ជាស្ថាពរ​នូវ​បញ្ហា​កង្វះ​ទឹកស្អាត​នៅ​រាជធានីភ្នំពេញ ​និងក្រុងតាខ្មៅ ​ចាប់ពីឆ្នាំ២០២៤ តទៅ ជាពិសេសនៅ​ក្រោយ​ពេលរោងចក្រ​ប្រ​ព្រឹត្តកម្ម​ទឹកស្អាត​បាក់ខែង ​ជំហានទី១ ត្រូវបាន​ដាក់ឲ្យដំណើរការជាផ្លូវការ៕ អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm