អង្គរថាយហ្គឺរបន្ថែមកម្លាំងថ្មី ២រូប ខណៈព្រះខ័នរាជស្វាយរៀង បន្ដបញ្ចេញកីឡាករទី៦

2026/01/08 09:48:55 pm        360

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បាននឹងបន្ថែមកម្លាំង ២រូបទៀត ដើម្បីពង្រឹងក្រុមឡើងវិញ ក្នុង​ការ​ប្រកួត​ជុំ​ទី២ នៃលីគកំពូលកម្ពុជា ស្របពេលក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង បាន​ប្រកាស​ការ​ចាកចេញរបស់កីឡាករទី៦ គឺកីឡាករ គួច ដានី ដែលបានផ្ទេរទៅ​កាន់​ក្លិប​គិរីវង់​សុខសែន​ជ័យ។

ការប្រកាសនាំចូល និងបញ្ចេញកីឡាកររបស់ក្លិបទាំងពីរ ធ្វើឡើងមុនទីផ្សា​រ​ដោះ​ដូរ​កីឡាករ​លើក​ទី​២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ត្រូវបិទនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ខាងមុខ ខណៈ​រយៈពេល ៣សប្ដាហ៍កន្លងមក គេឃើញក្លិបមួយចំនួន បានរុះរើសកីឡាករថ្មីជាច្រើន ពិសេ​ស​ក្លិប​ព្រះខ័នរាជស្វាយរៀងតែម្ដង។

សម្រាប់​សមាជិកថ្មីរបស់ក្លិបអង្គរថាយហ្គឺរ ដែលប្រកាសនៅព្រឹកថ្ងៃទី៨ ខែមករានេះ គឺខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អាហ្សង់ទីន Facundo Aranda ។ មុនផ្លាស់មក​ប្រកប​អាជីព​លើក​ដំបូង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ កីឡាករវ័យ ២៥រូបនេះ ធ្លាប់បានប្រកបអាជីពលីគ ៤ប្រកួតមកហើយ រួ​ម​មាន​ក្លិប San Telmo II និងក្លិប Penarol នៃលីគអាហ្សង់ទីន, ក្លិប FK Jezero ​នៃ​លីគ​ម៉ុង​តេណេ​ហ្គ្រោ,​ ក្លិប Persis នៃលីគឥណ្ឌូនេស៊ី និងក្លិបឆាយនីសតៃប៉ិ Tainan City។

ក្រៅពីកីឡាករអាហ្សង់ទីនរូបនេះ អង្គរថាយហ្គឺរ ក៏ត្រៀមបង្ហាញកីឡាករថ្មីម្នាក់ទៀត ដែលក្លិប​បាន​បង្ហើប គឺកីឡាករសញ្ជាតិជប៉ុន តែមិនទាន់បញ្ជាក់ពីឈ្មោះ និងអត្តសញ្ញាណផ្លូវការនោះទេ ។ ការ​នាំចូលកីឡាករបរទេសនេះ ស្របពេលអង្គរថាយហ្គឺរ ធ្វើមិន​សូវ​បា​ន​ល្អ​ក្នុង​មួយ​រយៈ​ពេល​ធំ​ចុង​ក្រោយ ។ ដូច្នេះការបន្ថែមកម្លាំងថ្មីនេះ គេសង្ឃឹមថា ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ នឹងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង សម្រាប់ការប្រកួតសេសសល់។

ក្រឡេកទៅ​ចាប់​អារម្មណ៍ក្លិបព្រះខ័នរាជស្វាយរៀងវិញ ឈានចូលការបើកទីផ្សារ​ដោះ​ដូរកីឡាករ​លើក​ទី​២ ក្លិបបាននាំចូលកីឡាករថ្មីមួយចំនួន ពិសេសកីឡាករបរទេស ។ ជាមួយគ្នា ក្រោមការដឹ​កនាំ​របស់លោក MATTHEW McCONKEY ​ក្លិបក៏បានរុះរើ​កីឡាករ​ចេញ​ច្រើ​ន​គួរ​ឲ្យ​កត់​សម្គាល់ផ​ង​ដែរ ជាក់ស្ដែងកាលពីថ្ងៃពុធម្សិលមិញ ក្លិបទើបបានប្រកាសចែកផ្លូវជាមួយខ្សែបម្រើខ្មែរ-បារាំង គួច ដានី ដែលជាកីឡាករទី៦ បានចាកចេញ បន្ទាប់ពី ធារី ចន្ថាប៊ីន និង កាន់ ពិសាល ខ្ចីជើង​ទៅ​ឡាយ​ហ្វខេត្តព្រះសីហនុ, លូកាស អាតធ័រ ខ្ចីជើងទៅ អឹមអូអាយ កំពង់ដេវ៉ា, សេត រ៉ស៊ីប ខ្ចីជើង​ទៅ​បឹងកេត និងកីឡាករឡាវ Bounkong Bounphachan ផងដែរ។

គួរដឹង​ថា ក្រោយចាកចេញពីព្រះខ័នរាជស្វាយរៀង គួច ដានី ត្រូវបានប្រកាស​ស្វាគមន៍​ភ្លាម​ៗ​ទៅ​ក្លិប​គិរីវង់​សុខសែនជ័យ ក្នុងនាមក្លិបទី៧ នៃលីគកំពូលកម្ពុជា ដែលខ្សែបម្រើកូនកាត់ខ្មែរ-បារាំង​រូប​នេះ បានប្រកបអាជីពជាមួយ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        115
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm