អេក្វាឌ័រ តវ៉ាទៅអេស្ប៉ាញ ជុំវិញការដោះលែងអ្នកពាក់ព័ន្ធក្នុងការវាយប្រហារស្ថានីយទូរទស្សន៍ឆ្នាំ២០២៤

2026/01/08 09:53:43 pm        84

កាលពីថ្ងៃពុធ (៧ មករា) រដ្ឋាភិបាលអេក្វាឌ័រ បានដាក់ការតវ៉ាទៅកាន់អេស្ប៉ាញ ប្រឆាំងនឹងការដោះលែងមេខ្លោងឧក្រិដ្ឋកម្មម្នាក់ ដែលរដ្ឋធានីគីតូ កំពុងស្វះស្វែងធ្វើបត្យាប័ន បន្ទាប់ពីជននោះត្រូវបានចោទប្រកាន់ពីបទ ដឹកនាំការវាយប្រហារដោយហិង្សាលើស្ថានីយទូរទស្សន៍មួយក្នុងឆ្នាំ២០២៤។

បុគ្គលជាប់ចោទនោះឈ្មោះ William Joffre Alcivar Bautista ត្រូវបានចាប់ខ្លួននៅអេស្ប៉ាញ រួមជាមួយប្អូនប្រុសរបស់លោក ក្នុងខែតុលា ឆ្នាំ២០២៤។ អាជ្ញាធរអេក្វាឌ័រ ចោទប្រកាន់លោក Alcivar និងប្អូនប្រុសលោក ពីបទរៀបចំផែនការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត ការស៊ីឈ្នួលសម្លាប់មនុស្ស ការជំរិតទារប្រាក់ និងការវាយឆ្មក់លើស្ទូឌីយោផ្សាយរបស់ស្ថានីយទូរទស្សន៍ TC នៅអេក្វាឌ័រ ក្នុងឆ្នាំ២០២៤។

តុលាការជាន់ខ្ពស់អេស្ប៉ាញ បានអនុញ្ញាតឱ្យធ្វើបត្យាប័នលោក Alcivar កាលពីខែមិថុនា កន្លងទៅ ក្រោមការធានាសុវត្ថិភាពក្នុងការឃុំឃាំង។ ប៉ុន្តែអ្នកនាំពាក្យតុលាការ បាននិយាយនៅថ្ងៃពុធថា លោក Alcivar ត្រូវបានដោះលែងនៅថ្ងៃទី២៩ ខែធ្នូ ដោយសារអេក្វាឌ័រ មិនផ្តល់ការធានាដូចដែលស្នើសុំ។

ដោយរិះគន់ខ្លាំងៗលើការដោះលែងនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេក្វាឌ័រ បាននិយាយថា រដ្ឋាភិបាលបានដាក់ជូនឯកសារចាំបាច់ទាំងអស់សម្រាប់ការធ្វើបត្យាប័នលោក Alcivar ប៉ុន្តែដំណើរការនេះត្រូវពន្យារពេល ដោយសារអេស្ប៉ាញបានស្នើព័ត៌មានបន្ថែមម្តងហើយម្តងទៀត។

ការវាយប្រហារនៅឆ្នាំ២០២៤ លើស្ថានីយទូរទស្សន៍នេះ បានកើតឡើងក្នុងការផ្សាយផ្ទាល់ប្រហែល ២០នាទី ខណៈបុរសប្រដាប់អាវុធ ១៣នាក់ សម្រុកចូលក្នុងស្ទូឌីយោផ្សាយ បង្ខំឱ្យបុគ្គលិកក្រាបលើឥដ្ឋ។ ក្រោយហេតុការណ៍នេះ ប្រធានាធិបតីអេក្វាឌ័រ បានប្រកាសសង្គ្រាមលើក្រុមឧក្រិដ្ឋជន ដោយហៅពួកគេថាជាក្រុមភេរវករ៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        10
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        26
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm