ប្រជាជន​ដុត​លិខិត​ឆ្លង​ដែន​រុស្ស៊ី​នៅ​ទីក្រុង​ប៊ែ​ល​ក្រា​ដ​ក្នុង​បាតុកម្ម​ប្រឆាំង​សង្គ្រាម​

2022/03/07 09:48:07 pm        875

​ស៊ែ​ប៊ី៖ ពលរដ្ឋ​រុស្ស៊ី​មួយ​ក្រុម​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ស៊ែ​ប៊ី ស្ថិត​ក្នុង​ចំណោម​ប្រជាជន​រាប់​រយ​នាក់​កាលពី​ថ្ងៃអាទិត្យ បាន​ទប់​ទល់នឹង​សីតុណ្ហភាព​ត្រជាក់ ដើម្បី​ប្រមូល​ផ្តុំគ្នា​នៅ​កណ្តាល​ទីក្រុង​ប៊ែ​ល​ក្រា​ដ ដើម្បី​គាំទ្រ​ប្រទេស​អ៊ុយ​ក្រែ​ន​។

​បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់​បាន​ដុត​លិខិតឆ្លងដែន​រុស្ស៊ី​របស់​លោក ដើម្បី​បង្ហាញ​ពី​ការ​ប្រឆាំង​ចំពោះ​ការ​ឈ្លាន​ពាន​លើ​អ៊ុយ​ក្រែ​ន​។ ពលរដ្ឋ​មួយ​ចំនួន​ទៀត​កាន់​ទង់ជាតិ​អ៊ុយ​ក្រែ​ន ខណៈ​ស្រែក​ប្រឆាំង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ប្រឆាំង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​។ លោក Vladimir Nesimov បាន​និយាយ​បន្ទាប់ពី​ដុត​លិខិតឆ្លងដែន​របស់​លោក​ថា ខ្ញុំ​មិន​ចង់​ឲ្យ​មាន​អ្វី​ត្រូវ​ធ្វើ ដែល​រុស្ស៊ី​កំពុង​ធ្វើ​នៅ​លើ​ទឹកដី​អ៊ុយ​ក្រែ​ន និង​នៅ​លើ​ពិភពលោក​នោះ​ទេ។ ​លោក Vladimir Nesimov និង​ភរិយា​របស់​លោក​ឈ្មោះ Evelina Nesimova បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Belgrade ពី​ទីក្រុង Loznica ភាគ​ខាងលិច​ប្រទេស​ស៊ែ​ប៊ី ដើម្បី​ចូលរួម​ការ​ប្រមូល​ផ្តុំ​កាលពី​ថ្ងៃអាទិត្យ ដែល​រៀបចំ​ដោយ​សកម្មជន​សន្តិភាព និង​ប្រជាជន​រុស្ស៊ី​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ស៊ែ​ប៊ី​។

លោកស្រី Evelina Nesimova បាន​និយាយ​ថា​ ប្តី​ប្រពន្ធ​របស់​គាត់​បាន​ផ្លាស់​ពី​ទីក្រុង​មូ​ស្គូ​ក្នុង​ឆ្នាំ២០១៤ បន្ទាប់ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​តំបន់​គ្រី​មៀ​។​ ​មានការ​ភ័យខ្លាច​ថា ភាព​តានតឹង​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​អាច​ផ្ទុះ​ឡើង​ដល់​តំបន់​បាល់​កង់ ដែល​ងាយ​នឹង​កើតឡើង​ដែល​បាន​ឆ្លងកាត់​សង្គ្រាម​ជនជាតិភាគតិច ជា​បន្តបន្ទាប់​នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៩០៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1093
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        538
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm