មន្ត្រីនគរបាល ២នាក់ បានស្លាប់ និង ៣០ នាក់ រងរបួស ក្នុងការប៉ះទង្គិចគ្នានៅភាគនិរតីអ៊ីរ៉ង់

2026/01/08 10:09:47 pm        134

ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា មន្ត្រីនគរបាលអ៊ីរ៉ង់ ពីរនាក់ ត្រូវបានសម្លាប់ និង ៣០នាក់ ផ្សេងទៀត រងរបួស ក្នុងអំឡុងពេលប៉ះទង្គិចគ្នានៅភាគនិរតីអ៊ីរ៉ង់ កាលពីថ្ងៃពុធ ខណៈដែលការតវ៉ាទូទាំងប្រទេសជុំវិញវិបត្តិសេដ្ឋកិច្ច បានចូលដល់ថ្ងៃទី ១១ របស់ពួកគេ។

របាយការណ៍នេះ បានបញ្ជាក់ថា អំពើហិង្សាបានផ្ទុះឡើង នៅក្នុងទីក្រុង Lordegan នៃខេត្ត Chaharmahal និង Bakhtiari បន្ទាប់ពីអ្នកលក់ដូរប្រហែល ៣០០នាក់ បានបិទហាងរបស់ពួកគេ    ហើយបានចេញទៅតាមដងផ្លូវ នៅម៉ោងប្រហែល ១០:០០ ព្រឹក ម៉ោងក្នុងស្រុក (ម៉ោង ០៦:៣០ម៉ោងសកល)។

សារព័ត៌មាន Fars បានឲ្យដឹងទៀតថា «កុបករ»មួយក្រុម ដែលប្រដាប់ដោយអាវុធយោធា និងអាវុធបរបាញ់ បានបើកការបាញ់ប្រហារលើកងកម្លាំងសន្តិសុខ ក្នុងបរិយាកាសដ៏តានតឹង។ ទីភ្នាក់ងារនេះ បានកំណត់អត្តសញ្ញាណមន្ត្រីដែលត្រូវបានសម្លាប់ថា លោក Hadi Azar-Salim និង លោក Moslem Mahdavinasab។

ភាពចលាចល ដែលបានរាលដាលដល់ទីក្រុងជាង ២០ ចាប់តាំងពីចុងខែធ្នូ ពីដំបូ ត្រូវបានបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់រៀល (Rial) និងការកើនឡើងនៃតម្លៃទំនិញ។ ខណៈពេលដែលអាជ្ញាធរអ៊ីរ៉ង់បានសន្យាថា នឹងដោះស្រាយបញ្ហាលំបាកផ្នែកសេដ្ឋកិច្ច ពួកគេបានព្រមានអំពីការបង្ក្រាបអំពើហិង្សា និង «ការបំផ្លិចបំផ្លាញ»។

ការស្លាប់ចុងក្រោយបំផុតនេះ បានកើតឡើង បន្ទាប់ពីការស្លាប់របស់មន្ត្រីនគរបាលម្នាក់ទៀត គឺលោក Ehsan Aghajani ដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា នៅភាគខាងលិចខេត្ត Ilam កាលពីថ្ងៃ  អង្គារ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

យោងតាមរបាយការណ៍ផ្សេងៗទៀត បានឲ្យដឹងថា មនុស្សប្រហែល ៣០ នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីបាតុកម្ម បានចាប់ផ្តើម។ ពុំមានទិន្នន័យផ្លូវការណាមួយអំពីចំនួនអ្នកស្លាប់នោះទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm