លោក Trump៖ វ៉េណេស៊ុយអេឡា នឹងទិញទំនិញរបស់អាមេរិក ជាមួយនឹងចំណូលកិច្ចព្រមព្រៀងប្រេង

2026/01/08 10:13:04 pm        146

លោកប្រធានាធិបតី Donald Trump បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡា នឹង «ទិញតែផលិតផលដែលផលិតនៅអាមេរិកប៉ុណ្ណោះ» ជាមួយនឹងប្រាក់ចំណូលពីកិច្ចព្រមព្រៀងដែលនឹងធ្វើឲ្យប្រទេសនេះបញ្ចេញប្រេងរហូតដល់ ៥០លានបារ៉ែលទៅសហរដ្ឋអាមេរិក។

លោក Trump បានឲ្យដឹងតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមថា៖ «ការទិញទាំងនេះ នឹងរួមបញ្ចូល ក្នុងចំណោមទំនិញផ្សេងទៀត ផលិតផលកសិកម្មរបស់អាមេរិក និងឱសថផលិតនៅអាមេរិក ឧបករណ៍វេជ្ជសាស្ត្រ និងគ្រឿងបរិក្ខា ដើម្បីធ្វើឲ្យបណ្តាញអគ្គិសនី និងរោងចក្រថាមពលរបស់ប្រទេសវ៉ណេស៊ុយអេឡាប្រសើរឡើង។ ម្យ៉ាងវិញទៀត វ៉េណេស៊ុយអេឡា ប្តេជ្ញាធ្វើជំនួញជាមួយសហរដ្ឋអាមេរិក ក្នុងនាមជាដៃគូដ៏សំខាន់របស់ខ្លួន»។

លោក Trump បាននិងកំពុងដាក់សម្ពាធលើមេដឹកនាំបណ្តោះអាសន្នរបស់វ៉េណេស៊ុយអេឡា គឺលោកស្រី Delcy Rodriguez ឲ្យបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីមានប្រតិបត្តិការកាលពីចុងសប្តាហ៍មុន ដែលឈានដល់ការចាប់ខ្លួនមេដឹកនាំ លោក Nicolas Maduro។

កាលពីថ្ងៃទី៦ ខែមករា លោក Trump បានប្រកាសពីផែនការ ដែលនឹងឃើញវ៉េណេស៊ុយអេឡាបញ្ជូនប្រេងទៅសហរដ្ឋអាមេរិក ដើម្បីលក់ ដែលមានតម្លៃប្រហែល ២,៨ពាន់លានដុល្លារ តាមតម្លៃទីផ្សារបច្ចុប្បន្ន។

បុគ្គលម្នាក់ដែលដឹងពីបញ្ហានេះ បានបង្ហើបឲ្យដឹងថា ប្រាក់ចំណូលពីការលក់ នឹងត្រូវបានរក្សាទុកនៅក្នុងគណនីរតនាគាររបស់សហរដ្ឋអាមេរិក ជាចំណាត់ការដែលនឹងការពារប្រាក់ចំណូលពីម្ចាស់បំណុលរបស់វ៉េណេស៊ុយអេឡា។ ហើយកាលពីថ្ងៃពុធ (ទី៧ ខែមករា) អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានថា អាមេរិកបានចាប់ផ្តើមទីផ្សារប្រេងឆៅ នៅវ៉េណេស៊ុយអេឡារួចហើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm