ការវិភាគ៖ ចិនសាកល្បងទំនាក់ទំនងរបស់ជប៉ុនជាមួយលោក Trump ដោយបង្កើនជម្លោះពាណិជ្ជកម្ម

2026/01/08 10:35:33 pm        261

ប្រទេសចិនកំពុងសាកល្បងការគាំទ្ររបស់លោក Donald Trump សម្រាប់សម្ព័ន្ធមិត្តធំជាងគេរបស់អាមេរិក នៅតំបន់អាស៊ី ដោយដាក់ចេញនូវការត្រួតពិនិត្យការនាំចេញលើប្រទេសជប៉ុនជាច្រើនខែ បន្ទាប់ពីមេដឹកនាំអាមេរិក បានពោលដោយមោទនភាពថា រូបលោកបានដោះស្រាយបញ្ហារ៉ែកម្រ «សម្រាប់ពិភពលោក»។

ទីក្រុងប៉េកាំងបានបង្កើនកម្ដៅបន្ថែមទៀតទៅលើទីក្រុងតូក្យូក្នុងសប្តាហ៍នេះ ដោយហាមឃាត់ការដឹកជញ្ជូននូវគ្រប់ទំនិញប្រើប្រាស់បានទាំងស៊ីវិល និងយោធា សម្រាប់គោលបំណងយោធា ពោលគឺទំនងជាអាចកំណត់ប្រមាណជា ៤០ភាគរយនៃការនាំចេញរបស់ចិនទៅកាន់ប្រទេសជិតខាងរបស់ខ្លួន ហើយគំរាមធ្វើការគ្រប់គ្រងកាន់តែតឹងរ៉ឹង លើធានធានរ៉ែកម្រដែលគាំទ្រដល់វិស័យរថយន្តរបស់ជប៉ុន។ ប៉ុន្មានម៉ោងក្រោយមក ចិនបានបើកការស៊ើបអង្កេតប្រឆាំងនឹងការបង្ខូចតម្លៃទីផ្សារ ចំពោះសម្ភារៈផលិតបន្ទះឈីបសំខាន់ៗ ដែលជាការផ្តោតលើសសរស្តម្ភមួយទៀតនៃឧស្សាហកម្មជប៉ុន។

រួមរាល់ការដាក់ចេញនូវការរឹតបន្តឹងនានា ចំណាត់ការទាំងនេះបង្ហាញថា យុទ្ធនាការដាក់សម្ពាធរបស់ប្រធានាធិបតីចិន លោក Xi Jinping លើនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ជុំវិញការអត្ថាធិប្បាយរបស់លោកស្រី ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ គឺទើបតែចាប់ផ្តើមប៉ុណ្ណោះ។ ការដាក់កម្រិតលើរ៉ែកម្រ ក៏ផ្តល់នូវការប្រឈមដោយផ្ទាល់ដល់លោក Trump បន្ទាប់ពីមេដឹកនាំអាមេរិក បាននិយាយដោយមោទនភាពថា លោកបានដោះស្រាយបញ្ហានោះ ក្នុងអំឡុងពេលមានកិច្ចប្រជុំជាមួយមេដឹកនាំកំពូលរបស់ប្រទេសចិន ដែលបានឃើញទីក្រុងប៉េកាំងប្តេជ្ញាបន្តបញ្ជូនលោហៈធាតុសំខាន់ៗ ដែលផលិតអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីយន្តហោះ រហូតដល់មីស៊ីល។

តែយ៉ាងណាក្ដី សម្រាប់ពេលនេះ លោកស្រី Takaichi ហាក់ដូចជាកំពុងថ្លឹងថ្លែងជម្រើសរបស់លោកស្រី។ បើទោះបីជារដ្ឋាភិបាលរបស់លោកស្រី បានតវ៉ាចំពោះចំណាត់ការចុងក្រោយរបស់ចិន ក៏រហូតមកដល់ពេលនេះ លោកស្រីបានបដិសេធមិនចេញនូវការឆ្លើយតបសងសឹក ដែលនឹងប្រថុយឲ្យមានផលប៉ះពាល់តបវិញកាន់តែធ្ងន់ធ្ងរ នៅក្នុងប្រទេស ដែលក្រុមហ៊ុនផលិតរថយន្តជប៉ុន ពឹងផ្អែកលើធនធានដែលមានប្រភពពីចិន ដើម្បីផលិតរថយន្តអគ្គិសនី។

លោក Kurt Tong អតីតមន្ត្រីការទូតជាន់ខ្ពស់អាមេរិក ប្រចាំតំបន់អាស៊ី ដែលបច្ចុប្បន្នជាដៃគូគ្រប់គ្រង នៅក្រុមហ៊ុន Asia Group បាននិយាយថា៖ «វិធីសាស្រ្តស្វ័យប្រវត្តិរបស់ជប៉ុន ចំពោះភាពរកាំរកូសនៃគោលនយោបាយរបស់ចិន គឺមិនត្រឹមតែជៀសវាងការមានជម្លោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចៀសនូវវិធានការសងសឹកតបវិញណាមួយដែរ។ ផ្ទុយទៅវិញ ប្រទេសនេះមានគោលបំណងរង់ចាំចិនដោយអត់ធ្មត់ ហើយរំពឹងថា បញ្ហានឹងស្ងប់ស្ងាត់នៅទីបំផុត»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        352
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        397
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        376

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm