ទេសចរអន្តរជាតិបន្តមកលេងកម្ពុជាដោយរីករាយ ទោះក្នុងកាលៈទេសៈ​កម្ពុជា​មាន​បញ្ហា​ជម្លោះ​ព្រំដែន

2026/01/08 10:41:15 pm        400

ដើមឆ្នាំ២០២៦នេះ គឺកម្ពុជា បន្តទទួលភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាជាហូរហែរ ហើយ​បើ​តាម​ភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសនានា បានថ្លែងថា ការដើរកម្សាន្តនៅកម្ពុជា ក្នុង​អំឡុង​ពេល​ដែល​មានកម្ពុជាជម្លោះព្រំដែនជាមួយប្រទេសថៃ គឺគ្រប់គោល​ដៅ​ទេសចរណ៍​ទាំង​អស់​នៅ​កម្ពុជា ​មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានសុវត្ថិភាព ហើយគ្រប់​គោល​ដៅ​គឺ​មាន​ទេសភាព​ស្រស់​ស្អា​តទាក់ទាញខ្លាំង។

បើតាមភ្ញៀវទេសចរអន្តរជាត មកពីប្រទេសក្រូអាត អ៊ីតាលី និងអូស្រាលី ជាដើម បាន​ថ្លែង​ប្រាប់​BTV​នៅថ្ងៃទី៨ ខែមករា នេះថា ជាក់ស្តែងមុនពេលភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា គឺ​គេ​មាន​ការ​ព្រួយបារម្ភខ្លះៗដែរអំពីបញ្ហាកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ ប៉ុន្តែនៅ​ពេល​គេ​មក​ដល់​កម្ពុជា​ សម្គាល់ឃើញថា គ្រប់គោលដៅទេសចរណ៍ទាំងនានា នៅកម្ពុជា គឺមាន​ភ្ញៀវ​ទេសច​រ​ជាតិ​-អ​ន្តរជាតិ ដើរកម្សាន្តច្រើនកុះករ ពលរដ្ឋមានស្នាមញញឹមរាក់ទាក់ ហើយជាពិសេស​បំផុត​នោះ​ គឺគោលដៅទេសចរណ៍មានទេសភាពស្រស់ស្អាត ទាក់ទាញខ្លាំង មានសន្តិសុខ សណ្តាប់​ធ្នាប់​ល្អ ហើយក៏បានអំពាវនាវឲ្យភ្ញៀវទេសចរអន្តរជាតិផ្សេងៗទៀតមកទស្សនាកម្ពុជា ខណៈ​កម្ពុជា ​មានគោលដៅដើរកម្សាន្តច្រើន និងមានភាពទាក់ទាញខ្លាំង។

របាយការណ៍បឋមរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញថា គិតចាប់ពីខែមក រា ដល់ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាទទួលបានអ្នកដំណើរចេញចូលតាមផ្លូវអាកាស ចំនួន​ជិត​៧​លាន​នាក់​កើនឡើង១៣% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដោយឡែក នៅក្នុងវិស័យ​ទេសចណ៍​វិញ ក្នុង រយៈពេល១១ខែ ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ​៥​លាន២សែននាក់៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm