អេហ្ស៊ីប និងអូម៉ង់គាំទ្រការសន្ទនាសម្រាប់ប្រទេសយេម៉ែន និងស៊ូដង់ ចំពេលមានភាពតានតឹងក្នុងតំបន់

2026/01/08 11:09:35 pm        61

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានជួបជាមួយសមភាគីអូម៉ង់របស់លោក គឺលោក Sayyid Badr bin Hamad Al-Busaidi នៅទីក្រុងគែរ កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងបានអំពាវនាវឲ្យមានដំណោះស្រាយនយោបាយ នៅក្នុងប្រទេសយេម៉ែន និងស៊ូដង់។ នេះបើយោងតាមក្រសួងការបរទេសអេហ្ស៊ីប។

ចំពោះប្រទេសយេម៉ែន រដ្ឋមន្ត្រីនានាបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះការសន្ទនានៅទីក្រុងរីយ៉ាដរវាង  ភាគីជម្លោះនៃប្រទេសយេម៉ែន ដើម្បីឈានដល់ដំណោះស្រាយនយោបាយដោយមានការព្រមព្រៀងគ្នាទៅលើបញ្ហាយេម៉ែនភាគខាងត្បូង។ ពួកគេបាននិយាយថា ការចរចានេះ មានគោលបំណងសម្រេចបាន  «ការដោះស្រាយនយោបាយដ៏ទូលំទូលាយ និងប្រកបដោយចីរភាព» ដែលរក្សាអធិបតេយ្យភាព ឯកភាព និងស្ថិរភាពរបស់ប្រទេសយេម៉ែន ដើម្បីបំពេញតាមសេចក្តីប្រាថ្នារបស់ប្រជាជនរបស់ខ្លួន។

កិច្ចប្រជុំនេះ បានកើតឡើង រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសពីផែនការរៀបចំសន្និសីទមួយដែលប្រមូលផ្តុំក្រុមយេម៉ែនភាគខាងត្បូងទាំងមូល បន្ទាប់ពីមានការស្នើសុំពីលោក Rashad Al-Alimi ប្រធានក្រុមប្រឹក្សាភាពជាអ្នកដឹកនាំនៃប្រធានាធិបតីយេម៉ែន។ គំនិតផ្តួចផ្តើមនេះ បានកើតឡើង បន្ទាប់ពីការប៉ះទង្គិចគ្នាឡើងវិញរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) នៅក្នុងខេត្ត Hadramout ដោយ STC បានស្នើឲ្យមានរដ្ឋបាលអន្តរកាលសម្រាប់តំបន់ភាគខាងត្បូង និងការធ្វើប្រជាមតិឯករាជ្យដែលអាចកើតមាន។

ទាក់ទងនឹងប្រទេសស៊ូដង់ ជាកន្លែងដែលការប្រយុទ្ធគ្នារវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស បានបន្តកើតមាន ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ រដ្ឋមន្ត្រីទាំងអស់បានសង្កត់ធ្ងន់លើតម្រូវការក្នុងការ          គាំទ្រស្ថាប័នជាតិ បញ្ឈប់អរិភាព ការពារជនស៊ីវិល និងធានាថា ជំនួយមនុស្សធម៌ទៅដល់អ្នកដែលខ្វះខាតតាមរយៈអង្គការសហប្រជាជាតិ និងអង្គការក្នុងស្រុក។ ពួកគេបានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរក «ដំណោះស្រាយនយោបាយដែលមានការព្រមព្រៀងគ្នា» ដែលការពារសិទ្ធិស៊ូដង់ ថែរក្សាអធិបតេយ្យភាព និងលើកកម្ពស់ជំរុញទំនាក់ទំនងសន្តិហវិជ្ជមានជាមួយរដ្ឋជិតខាង៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        46
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        46
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm