វិទ្យុ៖ លោក NETANYAHU ប្រាប់រដ្ឋមន្ត្រីថា លោកមានការគាំទ្រពីអាមេរិកសម្រាប់ប្រតិបត្តិការមួយផ្សេងទៀត នៅលីបង់

2026/01/08 11:13:26 pm        75

អ៊ីស្រាអែលទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកសម្រាប់ប្រតិបត្តិការយោធាមួយផ្សេងទៀត នៅក្នុងប្រទេសលីបង់។ នេះបើយោងតាមស្ថានីយវិទ្យុ Kan។

យោងតាមស្ថានីយវិទ្យុនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រាប់សមាជិករដ្ឋាភិបាលរបស់ប្រទេសនេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តប្រតិបត្តិការបែបនេះ ដែលនឹងត្រូវបានត្រៀមធ្វើឡើង ដើម្បីដកហូតអាវុធពីអង្គភាពនានារបស់ក្រុមហេសបូឡា។

មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ បានប្រាប់លោកវិទ្យុ Kan ថា សហរដ្ឋអាមេរិកត្រូវបានជូនដំណឹងថា ប្រសិនបើក្រុមហេសបូឡា បដិសេធមិនប្រគល់អាវុធទេ អ៊ីស្រាអែលនឹងធ្វើវាដោយខ្លួនឯង ទោះបីជាវានឹងតម្រូវឲ្យមានប្រតិបត្តិការប្រយុទ្ធបន្ថែមទៀត នៅភាគខាងជើងអ៊ីស្រាអែល និងការប្រយុទ្ធគ្នាជាច្រើន ថ្ងៃក៏ដោយ។

ក្រោមផែនការសម្រាប់ការដកហូតអាវុធពីក្រុមប្រដាប់អាវុធខុសច្បាប់ នៅក្នុងប្រទេសលីបង់ ដែលត្រូវបានគាំទ្រដោយគណៈរដ្ឋមន្ត្រីរបស់ប្រទេសនេះ នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមប្រដាប់អាវុធទាំងអស់ រួមទាំងក្រុមហេសបូឡា ត្រូវបានគេសន្មត់ថា នឹងប្រគល់អាវុធឲ្យទៅអាជ្ញាធរនៅក្នុងតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ជ្រលងភ្នំ Beqaa និងភ្នំ Lebanon ក្នុងដំណាក់កាលទី ៣ និងទី ៤។

នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បាននិយាយនៅថ្ងៃទី ២០ ខែធ្នូថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តដំណាក់កាលទី ២ នៃផែនការរបស់ខ្លួនសម្រាប់ការដកហូតអាវុធពីអង្គភាពយោធា ប៉ារ៉ា ដែលនឹងគ្របដណ្តប់តំបន់ភាគខាងត្បូងនៃទន្លេ Litani។ លោកក៏បានអំពាវនាវឲ្យមានជំនួយអន្តរជាតិដល់កងទ័ពលីបង់ នៅក្នុងបេសកកម្មនេះ។ ជាការឆ្លើយតប មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បាននិយាយថា ក្រុមនេះ បដិសេធមិនពិភាក្សាអំពីបញ្ហានៃការដកហូតអាវុធរបស់ខ្លួន រហូតដល់អ៊ីស្រាអែលដកកងទ័ពរបស់ខ្លួនចេញពីប្រទេសលីបង់៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        49
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm