អភិបាលខេត្តកោះកុង កំពុងសម្របសម្រួលជាមួយភាគីថៃ ដើម្បីដោះលែងប្រជានេសាទ៤នាក់

2026/01/08 11:15:34 pm        549

លោកជំទាវអភិបាលខេត្តកោះកុង បាននឹងកំពុងប្រឹងប្រែងសម្របសម្រួលជាមួយភាគីថៃ ដើម្បី​ឱ្យ​មាន​ការ​ដោះលែងប្រជានេសាទចំនួន៤នាក់ ក្រោយការឃាត់ខ្លួន ករណី​នេសាទ​ចូល​ដែន​សមុទ្រ​។

កា​រ​អះអាងបែបនេះរបស់លោកជំទាវ ឈី វ៉ា បានធ្វើឡើងក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ប្រជា​នេសាទ រសៀលថ្ងៃទី៧ខែមករា ស្វែងយល់ពីសុខទុក្ខ និងផ្ដល់ការណែនាំ​សំខាន់ៗ​លើ​ការ​ងារ​សន្តិសុខ និងសុវត្ថិភាពសមុទ្រ។

លោកជំទាវអភិបាលខេត្តកោះកុង បានបន្ថែមទៀតថា ប្រជា​នេសាទ​អាច​រក​ទិន្ន​ផល​នេសាទ​ក្បែរ​ៗ​ច្រាំង​សិន ដោយសារស្ថានភាពព្រំដែនបច្ចុប្បន្នកំពុងមានភាពតានតឹង សុំកុំទាន់ចេញ​ទៅ​នេសា​ទ​ឆ្ងាយ ឬក្បែរបន្ទាត់ព្រំដែន និងក្បែរតំបន់កងទ័ពជើងទឹកប្រទេសជិតខាងពេក។ ទោះ​បី​ការ​ប្រកប​របរមានសារៈសំខាន់សម្រាប់ជីវភាពក៏ដោយ ប៉ុន្តែអាយុជីវិតគឺសំខាន់បំផុត។

ទន្ទឹម​នោះដែរ លោកជំទាវ ឈី វ៉ា ក៏អំពាវនាវដល់ប្រជានេសាទចូលរួមចុះបញ្ជីទូកស្របច្បាប់ តាម​គោលការណ៍ច្បាប់។ ការធ្វើបែបនេះ មិនត្រឹមតែដើម្បីភាពស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃការគ្រប់គ្រងសន្តិសុខ និងការពារផលប្រយោជន៍​របស់​បង​ប្អូន​ប្រជា​នេសាទ​ខ្លួន​ឯង​ផង​ដែរ​។

លោកជំទាវអភិបាលខេត្ត បានសង្កត់ធ្ងន់ឱ្យបងប្អូនប្រជានេសាទទាំងអស់ បន្តជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាព​នៅ​តាម​តំបន់​សមុទ្រ​យើង និងប្រទេសជាតិយើង ឱ្យបានគង់វង្ស៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm