ទូរទស្សន៍ Al-Ikhbariya បានរាយការណ៍ ដោយដកស្រង់សម្តីក្រុមគ្រូពេទ្យថា យ៉ាងហោចណាស់ ជនស៊ីវិល ៥ នាក់ ត្រូវបានស្លាប់ និង ៣១ នាក់ រងរបួស នៅក្នុងទីក្រុងអាឡេប៉ូរបស់ប្រទេសស៊ីរី ដោយសារតែការបាញ់ប្រហារដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) របស់សម្ព័ន្ធមិត្តឃើដ។
ក្រសួងមហាផ្ទៃនៅក្នុងរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី បាននិយាយថា ការវាយប្រហារនេះ បាន បណ្តាលឲ្យមន្ត្រីសន្តិសុខយ៉ាងហោចណាស់ បីនាក់ រងរបួស។
យោងតាមរបាយការណ៍បានឲ្យដឹងថា អង្គភាពរបស់កងកម្លាំង SDF បានវាយប្រហារក្រុមទាហានមួយក្រុមដែលបានអមដំណើរជនស៊ីវិលដែលកំពុងជម្លៀសចេញពីសង្កាត់ Ashrafiya និង Sheikh Maqsoudដែលមានប្រជាជនឃើដភាគច្រើនរស់នៅ នៅភាគខាងជើងនៃទីក្រុងអាឡិបប៉ូ។

លោក Al-Ikhbariya បាននិយាយថា អាជ្ញាធរការពារជនស៊ីវិលរបស់ប្រទេសស៊ីរី បានជម្លៀសជនស៊ីវិលជាង ៣.000 នាក់ ចេញពីតំបន់ដែលរងគ្រោះដោយអំពើហិង្សានៃទីក្រុងអាឡេប៉ូ។
កាលពីថ្ងៃទី ០៦ ខែមករា កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានវាយប្រហារលើទីតាំងកងកម្លាំងរដ្ឋាភិបាលនៅទីក្រុងអាឡេប៉ូ ដោយប្រើយានដ្រូន ដែលបានបណ្តាលឲ្យទាហានម្នាក់ស្លាប់ និងជាច្រើននាក់ទៀត រងរបួស។ ជាការឆ្លើយតបទៅនឹងការរំលោភលើបទឈប់បាញ់ កងទ័ពស៊ីរីបានបំផ្លាញឃ្លាំងគ្រាប់រំសេវរបស់កងកម្លាំងឃើដ នៅក្នុងតំបន់ Sheikh Maqsud ហើយបន្ទាប់មកការបាញ់ប្រហារគ្នាយ៉ាង ខ្លាំងក្លា បានកើតឡើង៕
