គេហទំព័រ៖ លោក TRUMP ត្រូវគេរំពឹងថា នឹងប្រកាសពីការបង្កើតក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា នៅ សប្តាហ៍ក្រោយ

2026/01/08 11:33:05 pm        68

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងប្រកាសពីការបង្កើតក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា ដែលជាស្ថាប័នមួយ ដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សា នៅដើមសប្តាហ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន Axios។

ដោយយោងទៅលើមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ គេហទំព័រនេះ បានសរសេរថា មេដឹកនាំអាមេរិក   រូបនេះ ត្រូវបានគេរំពឹងថា នឹងធ្វើការប្រកាសនេះ ជាផ្នែកមួយនៃដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងឈប់បាញ់។ ក្រុមប្រឹក្សានេះ នឹងត្រូវបានដឹកនាំដោយលោក ត្រាំ និង «រួមបញ្ចូលមេដឹកនាំពិភពលោកប្រហែល ១៥ រូប»។ វានឹងត្រួតពិនិត្យ «រដ្ឋាភិបាលបច្ចេកទេសប៉ាឡេស្ទីនដែលមិនទាន់ត្រូវបានបង្កើតឡើង» និងត្រួតពិនិត្យ «ដំណើរការកសាងឡើងវិញ» នៅក្នុងតំបន់ហ្កាហ្សា។

គេហទំព័រព័ត៌មាននេះ បានដកស្រង់ប្រភពមួយដែលបានដឹងថា៖«លិខិតអញ្ជើញកំពុងត្រូវបានផ្ញើទៅកាន់ប្រទេសសំខាន់ៗ ឲ្យក្លាយជាសមាជិកនៃក្រុមប្រឹក្សានេះ»។

ក្រុមប្រឹក្សានេះ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី អារ៉ាប៊ីសាអ៊ូ   ឌីត កាតា អេហ្ស៊ីប និងទួរគី។ យោងតាមគេហទំព័រ Axios បានឲ្យដឹងថា អ្នកតំណាងក្រុមប្រឹក្សាសន្តិភាពនៅលើដីនឹងក្លាយជាអតីតប្រេសិតអង្គការសហប្រជាជាតិប្រចាំនៅមជ្ឈិមបូព៌ា Nikolay Mladenov ដែលនឹងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលនៅសប្តាហ៍នេះ ដើម្បីជួបជាមួយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ និងមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលផ្សេងទៀត មុនពេលការប្រកាសដែលបានគ្រោងទុកនោះ។

លោក ត្រាំ បាននិយាយកាលពីខែធ្នូថា សមាសភាពក្រុមប្រឹក្សាសន្តិភាព នឹងត្រូវប្រកាស នៅដើមឆ្នាំ ២០២៦ ដោយបន្ថែមថា វានឹងរួមបញ្ចូលមេដឹកនាំរដ្ឋមួយចំនួន៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm