ទីភ្នាក់ងារ​ជនភៀសខ្លួន UN និយាយ​ថា ជន​ភៀស​ខ្លួន​ជាង ១.៥លាន​នាក់​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​

2022/03/07 10:22:36 pm        505

​អ៊ុយក្រែន៖ ប្រធាន​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ជនភៀសខ្លួន​ជាង ១,៥​លាន​នាក់​បាន​ឆ្លង​ពី​អ៊ុយ​ក្រែ​ន​ទៅកាន់​ប្រទេសជិតខាង ចាប់តាំងពី​ប្រទេសរុស្ស៊ី​ចូល​ឈ្លានពាន​។​

​លោក Filippo Grandi បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ច្រកព្រំដែន​អ៊ុយ​ក្រែ​ន​-​ប៉ូឡូញក្នុង​ទីក្រុង Medyka ភាគ​អាគ្នេយ៍​ប្រទេស​ប៉ូឡូញ​ថា ជំនួយ​អន្តរជាតិគឺ​ចាំបាច់សម្រាប់​ប្រទេសប៉ូឡូញ និង​ប្រទេស​ផ្សេងទៀត​ដែល​ទទួល​ជនភៀសខ្លួន​ពី​អ៊ុយ​ក្រែ​ន​។​ ​លោក​និយាយថា ការព្យាករណ៍​ពិបាក​នឹងធ្វើ យើង​ដឹងថា​ មនុស្ស​រាប់សែន​នាក់​កំពុងធ្វើដំណើរ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រួមទាំង​កំពុង​ឆ្លងកាត់​ព្រំដែន​។ ​កាកបាទក្រហម​អន្តរជាតិ និង​អង្គការសហប្រជាជាតិកំពុង​ចរចារ​ពី​ដំណើរ​ការចូល​ទៅកាន់​ទី​ក្រុងនានាក្នុងប្រទេស​អ៊ុយ​ក្រែ​ន ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ការប្រយុទ្ធ​គ្នា ចាប់តាំងពី​រុស្ស៊ី​បានឈ្លានពាន​នៅ​ថ្ងៃទី២៤ ខែកុម្ភៈ​។

​លោក​និយាយថា ការពិភាក្សា​ទាំងនោះបន្ត​ជាមួយនឹង​ក្តីសង្ឃឹម​សម្រាប់​ភាពជោគជ័យ ប៉ុន្តែ​មិនបានផ្តល់​ឈ្មោះ​ទីក្រុង​ជាក់លាក់​នោះទេ​។ ច្រករបៀង​ទាំងនោះ​មាន​ប្រយោជន៍​ក្នុងការ​នាំយក​ជំនួយមនុស្សធម៌ របស់របរ​ជា​មូលដ្ឋានទៅឱ្យប្រជាជន​ដែល​ពិត​ជាមាន​តម្រូវការ​ដោយ​អស់សង្ឃឹម​។​ ​ប៉ុន្តែ​អ្វីដែល​ត្រូវការ​ពិតប្រាកដគឺ​បទ​ឈប់​បាញ់ គឺ​ការបញ្ចប់​ជម្លោះ ព្រោះ​នោះ​ជា​មធ្យោបាយ​តែមួយគត់​ដើម្បី​បញ្ឈប់​សោកនាដកម្ម​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        140
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        181
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm