ប្រធានាធិបតីអាល្លឺម៉ង់៖ សហរដ្ឋអាមេរិកកំពុងបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក

2026/01/09 01:35:10 am        121

ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានរិះគន់យ៉ាងខ្លាំង ចំពោះគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Donald Trump ហើយបានជំរុញឲ្យបណ្ដាប្រទេសជុំវិញពិភពលោក កុំបណ្ដោយឲ្យសណ្តាប់ធ្នាប់ពិភពលោកបែកបាក់ទៅជា «កន្លែងជ្រកកោនរបស់ជនទុច្ចរិត» ជាទីដែលមនុស្សគ្មានសីលធម៌យកអ្វីក៏បានតាមដែលពួកគេចង់។

នៅក្នុងសុន្ទរកថារិះគន់ខ្លាំងៗមិនធម្មតាមមួយ ដែលហាក់ដូចជាសំដៅទៅលើវិធានការនានា ដូចជាការទម្លាក់ប្រធានាធិបតីវ៉ណេស៊ុយអេឡា លោក Nicolas Maduro កាលពីចុងសប្តាហ៍ អតីតរដ្ឋមន្ត្រីការបរទេសរូបនេះ បានសង្កត់ធ្ងន់ថា លទ្ធិប្រជាធិបតេយ្យសកល កំពុងត្រូវបានវាយប្រហារ ដែលមិនធ្លាប់មានពីមុនមក។ ទោះបីជាតួនាទីរបស់ប្រធានាធិបតីអាល្លឺម៉ង់ភាគច្រើន គ្រាន់តែជាពិធីការក៏ដោយ ក៏ពាក្យសម្ដីរបស់លោកមានទម្ងន់ខ្លះ ហើយលោកមានសេរីភាពក្នុងការបញ្ចេញមតិច្រើនជាងអ្នកនយោបាយ។

ដោយពិពណ៌នាអំពីការបញ្ចូលជាដែនដីឧបសម្ព័ន្ធនូវឧបទ្វីបគ្រីម៉ា និងការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនពីសំណាក់រុស្ស៊ីថា ជាចំណុចរបត់មួយនោះ លោក Steinmeier បាននិយាយថា អាកប្បកិរិយារបស់សហរដ្ឋអាមេរិកតំណាងឲ្យការបែកបាក់ជាប្រវត្តិសាស្ត្រលើកទី២។

នៅក្នុងសុន្ទរកថា កាលពីល្ងាចថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) លោក Steinmeier បានលើកឡើងថា៖ «បន្ទាប់មក មានការរំលោភលើតម្លៃដោយដៃគូសំខាន់បំផុតរបស់យើង គឺសហរដ្ឋអាមេរិក ដែលបានជួយកសាងសណ្តាប់ធ្នាប់ពិភពលោកនេះ»។

លោកបានបន្ថែមថា៖ «វាគឺជាការទប់ស្កាត់កុំឲ្យពិភពលោកប្រែក្លាយទៅជាកន្លែងជ្រកកោនរបស់ជនទុច្ចរិត ជាកន្លែងដែលមនុស្សគ្មានសីលធម៌ទាល់តែសោះយកអ្វីក៏បានតាមដែលពួកគេចង់ ជាកន្លែងដែលបណ្ដាតំបន់ ឬប្រទេសទាំងមូល ត្រូវបានចាត់ទុកថា ជាកម្មសិទ្ធិរបស់ប្រទេសមហាអំណាចមួយចំនួន»៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        1
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm