លោក Trump ប្រឈមនឹងការប្រឆាំងដ៏កម្រពីសមាជិកបក្សសាធារណរដ្ឋ នៅសភា

2026/01/09 01:58:57 am        95

សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែមករា ឆ្នាំ២០២៦) នេះ ត្រូវបានគេរំពឹងថានឹងលុបចោលការវេតូចំនួន ២ ដែលចេញដោយប្រធានាធិបតី លោក Donald Trump ជាការបែកបាក់ដ៏កម្រកើតមាន រវាងប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ និងសម្ព័ន្ធមិត្តរបស់លោក នៅក្នុងសភា។

វាគឺជាបញ្ហាប្រឈមមិនធម្មតាមួយចេញពីសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ដែលភាគច្រើនបានគាំទ្រលោក Trump អំឡុងឆ្នាំដំបូងរបស់លោកនៅក្នុងតំណែង ខណៈដែលលោកបានលុបចោលការចំណាយរាប់ពាន់លានដុល្លារ ដំឡើងពន្ធ និងចាត់វិធានការ នៅក្នុងវិស័យផ្សេងទៀត ដែលជាធម្មតាត្រូវបានដោះស្រាយនៅវិមាន Capitol Hill។

កាលពីខែមុន លោក Trump បានវេតូគម្រោងទឹកស្អាត ១,៣ពាន់លានដុល្លារ នៅរដ្ឋ Colorado ដោយនិយាយថា សហគមន៍ក្នុងតំបន់ គួរតែផ្តល់មូលនិធិដល់វា និងគម្រោង ១៤លានដុល្លារ នៅក្នុងឧទ្យានជាតិ Everglades ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កុលសម្ព័ន្ធ Miccosukee នៃជនជាតិដើមអាមេរិក ដែលបានប្រយុទ្ធប្រឆាំងនឹងមជ្ឈមណ្ឌលឃុំឃាំងអន្តោប្រវេសន៍ឈ្មោះ «Alligator Alcatraz» ដែលក្រោយមកត្រូវបានបិទ។ គម្រោងទាំង២ ត្រូវបានអនុម័តជាឯកច្ឆន្ទដោយសភា។

ក្រុមបក្សប្រជាធិបតេយ្យ នៅរដ្ឋ Colorado បានចោទប្រកាន់លោក Trump ថា បានប្រើសិទ្ធិវេតូ ដើម្បីដាក់ទណ្ឌកម្មរដ្ឋនេះ ដោយសារមានការចាប់ដាក់ពន្ធនាគារ លោកស្រី Tina Peters ជាអតីតមន្ត្រីបោះឆ្នោតម្នាក់ដែលត្រូវបានរកឃើញថា មានទោសពីបទក្លែងបន្លំម៉ាស៊ីនបោះឆ្នោត នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។

ដើម្បីបដិសេធការវេតូរបស់លោក Trump ទាំងសភា និងព្រឹទ្ធសភា ត្រូវការសំឡេងភាគច្រើនលើស ២ភាគ៣។ រដ្ឋសភាត្រូវបានគេរំពឹងថា នឹងបំពេញតាមកម្រិតត្រូវការនោះ ខណៈដែលមិនប្រាកដថា តើព្រឹទ្ធសភានឹងធ្វើការបោះឆ្នោតដែរ ឬអត់។ នេះនឹងមិនមែនជាការបែកបាក់គ្នាលើកដំបូងរបស់សភាជាមួយលោក Trump នោះឡើយ។ ព្រឹទ្ធសភាបានបដិសេធការអំពាវនាវរបស់លោក Trump ឲ្យផ្លាស់ប្តូរច្បាប់ដែលផ្តល់អំណាចមានកម្រិតដល់សមាជិកខាងគណបក្សប្រជាធិបតេយ្យ នៅក្នុងសភានោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        97
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        135
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm