ក្រុមពន្លត់អគ្គិភ័យបាននិយាយថា ចំហេះព្រៃបានគំរាមកំហែងដល់ទីក្រុងជនបទរាប់សិបកន្លែងនៅភាគអាគ្នេយ៍ប្រទេសអូស្ត្រាលីនៅថ្ងៃសុក្រ ទី៩ ខែមករានេះ ខណៈខ្យល់ក្តៅបានជំរុញឲ្យអណ្ដាតភ្លើងឆេះរាលដាលកាន់តែខ្លាំងក្លានៅតាមជនបទស្ងួតហួតហែង។ មនុស្ស៣នាក់កំពុងបាត់ខ្លួន។

សីតុណ្ហភាព ត្រូវបានគេព្យាករណ៍ថានឹងឡើងលើសពី៤០អង្សាសេនៅក្នុងផ្នែកមួយចំនួននៃតំបន់នេះ ដែលបង្កើតជាចំហេះព្រៃបង្កឡើងដោយអាកាសធាតុដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីភ្លើងឆេះព្រៃមានឈ្មោះថា "Black Summer" ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិតូចៗរាប់សិបកន្លែងនៅជនបទក្នុងរដ្ឋ Victoria ត្រូវបានជំរុញឱ្យជម្លៀសចេញ។
លោក Jason Heffernan ប្រធានអាជ្ញាធរពន្លត់អគ្គិភ័យប្រទេសនេះ បាននិយាយថា ស្ថានភាពម្សិលមិញធ្ងន់ធ្ងរណាស់។វាជាគ្រោះមហន្តរាយនៅថ្ងៃនេះ។
ប្រជាពលរដ្ឋក្នុងរដ្ឋ Victoria គួរតែត្រៀមទប់ទល់ជៀសវាងការបាត់បង់ទ្រព្យសម្បត្តិបន្ថែមទៀត ឬអាក្រក់ជាងនេះ។
ថ្ងៃនេះនឹងក្លាយជាថ្ងៃដ៏ធ្ងន់ធ្ងរ និងងាយនឹងបង្កជាហេតុសម្រាប់អ្នកពន្លត់អគ្គិភ័យ អាជ្ញាធរពន្លត់អគ្គិភ័យ និងសហគមន៍។
មនុស្សរាប់លាននាក់នៅទូទាំងរដ្ឋពីរដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសអូស្ត្រាលី គឺរដ្ឋ Victoria និងរដ្ឋ New South Wales ត្រូវបានព្រមានឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ រួមទាំងនៅក្នុងទីក្រុងធំៗ ដូចជា Sydney និង Melbourne៕

