បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់ រឹបអូសគ្រឿងញៀនជិត ៦៥ គីឡូក្រាម និងអាវុធ ៣ដើម

2022/03/07 10:32:39 pm        181

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ចាប់ខ្លួនជនសង្ស័យ ៤នាក់ (ខ្មែរ១ ថៃ៣) រឹបអូសគ្រឿងញៀន ជិត ៦៥ គីឡូក្រាម និងអាវុធ ៣ដើម ។

សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់អោយដឹងថា ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមបញ្ជាផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង១៣ និង១០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា , លោក វរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ លោក វរ:សេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ (ក១១) សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាប បទល្មើសគ្រឿងញៀន ២គោលដៅផ្សេងគ្នា ។ 

គោលដៅទី១: នៅចំណុច ស្ថានីយ៍ប្រេង ឥន្ទន: តេឡា ផ្លូវបេតុង ស្ថិតក្នុង ភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ខ្លួនជន

សង្ស័យ ០១នាក់ រថយន្ត ១គ្រឿង និងសារធាតុញៀនប្រមាណជាង ៦០គីឡូក្រាម ។ គោលដៅទី២:នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងែ ខែ ឆ្នាំដដែល ឃាត់ខ្លួនជនសង្ស័យ ៣នាក់ 

រថយន្ត ២គ្រឿង និង អាវុធ ០៣ដើម ( វែង១ដើម ខ្លី២ដើម ) នៅចំណុច បូរី ពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ៤ នាក់ ដែលត្រូវឃាត់ឃាត់ខ្លួន ១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ (មានដីកាចាប់

ខ្លួន) មានគ្រឿងញៀនជាង ៦០គីឡូ ដែលចាប់បាន ។ ២-ឈ្មោះ ដាវ ឌីឌឹន (DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជន

ជាតិ ថៃ ។ ៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ថៃ ។ ៤-ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិ ថៃ ។

វត្ថុតាងចាប់យក -មេតំហ្វេតាមីន (ICE)ទម្ងន់ សុទ្ធ ៤២គីឡូនិង៧៥៩.៨៤ក្រាម ។ -ហេរ៉ូអុិន (HEROIN) ទម្ងន់ សុទ្ធ ២១គីឡូ និង១២០ក្រាម ។ សរុប សារធាតុញៀនប្រមាណ ៦៣គីឡូ និង ៨៧៩.៨៤ក្រាម។ -អាវុធ AK ១ដើម និងអាវុធខ្លី២ដើម - រថយន្ត ៣គ្រឿង ។ជនសង្ស័យ ព្រមទាំងវត្ថុតាង សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី ដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕អត្ថបទ ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm