កម្ពុជានឹងបង្កើតស្ថានីយ៍បញ្ចូលថាមពលឱ្យគ្របបណ្តប់ទូទាំងប្រទេស បម្រើដល់ប្រជាពលរដ្ឋ និងការធ្វើអាជីវកម្ម

2026/01/09 05:58:12 pm        306

កម្ពុជាបាននិងកំពុងជំរុញបង្កើតស្ថានីយ៍បញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី ឱ្យគ្របបណ្តប់នៅទូទាំងប្រទេស បម្រើដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើអាជីវកម្ម ជាពិសេសសហគ្រាសដឹកជញ្ជូន តាមរយៈនៃការកាត់បន្ថយនូវខ្ពង់ចំណាយ និងការ ចូលរួមលើកកម្ពស់ថាមពលស្អាតជាដើម។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិធីសម្ពោធស្ថានីយ៍បញ្ចូលថាមពល សម្រាប់យានយន្ត អគ្គិសនី និងរថយន្តអគ្គិសនីបច្ចេកវិទ្យាចុងក្រោយរបស់ ហ្សូ ម៉ូធ័រ ខេមបូឌា នៅល្ងាចថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២៥ ថា ជុំវិញវិស័យ អគ្គិសនីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្តេចបានយកចិត្ត ទុកដាក់យ៉ាងខ្លាំង ដោយបានកសាងមូលដ្ឋានគ្រឹះមានស្ថិរភាពក្នុងការផ្គត់ផ្គង់អគ្គិសនី ជាពិសេសអគ្គិសនីដើរដោយថាមពលស្អាត ហើយបច្ចុប្បន្នដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តការកែទម្រង់ក្នុងល្បឿនលឿនមួយ បន្ថែមទៀត ដោយនៅក្នុងឆ្នាំ២០២៥ បានធ្វើឱ្យកម្ពុជាមានថាមពលស្អាតប្រមាណ ៦៣% នៃថាមពលសរុបក្នុងបណ្តាញជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ចំណែកការដាក់ឱ្យដំណើរសាកល្បង ស្ថានីយ៍បញ្ចូលថាមពលដ៏ធំមួយនៅរាជធានីភ្នំពេញនេះ គឺបាន ធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទាញយកផលប្រយោជន៍ពីការកែទម្រង់ក្នុងវិស័យអគ្គិសនី ជាក់ស្តែង ការដាក់ឱ្យដំណើរការស្ថានីយ៍សាកអាគុយនេះ បាននិងកំពុងចូលរួមនៅក្នុងសេដ្ឋកិច្ច-សង្គម តាមរយៈការប្រើប្រាស់រថយន្តអគ្គិសនី និងចូលរួមកាត់បន្ថយនូវខ្ទង់ចំណាយមួយចំនួន ចំពោះប្រជាពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី និងអ្នកធ្វើអាជីវកម្មលើប្រតិបត្តិការ ដឹកជញ្ជូន និងភស្តុភាកម្មជាដើម។

លោកបណ្ឌិត អ៊ីម សុធារិទ្ធ នាយកប្រតិបត្តិ ហ្សូ ម៉ូធ័រ ខេមបូឌា លើកឡើងថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងការ ជួយជ្រោមជ្រែងក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធ បានធ្វើឱ្យ ហ្សូ ម៉ូធ័រ ខេមបូឌា បានអភិវឌ្ឍន៍ស្ថានីយ៍បញ្ចូលថាមពលគ្រប់ ទីកន្លែងនៅកម្ពុជា ក្នុងនោះសម្រាប់ជាផែនការ នឹងជម្រុញពង្រាយស្ថានីយ៍បញ្ចូលថាមពលល្បឿនលឿនឱ្យបានចំនួន ៣០០ ទីតាំង នៅទូទាំងប្រទេស ក្នុងនោះនៅឆ្នាំ២០២៥ បានបង្កើតស្ថានីយ៍បញ្ចូលថាមពល មានចំនួន ៣០ ទីតាំង ចំណែកនៅក្នុងឆ្នាំ២០២៦នេះ គ្រោងសាងសង់ចំនួន ២០០ ទីតាំង និងនៅក្នុងឆ្នាំ២០២៧ ត្រូវបានគ្រោងប្រមាណ ៧០ ទីតាំងបន្ថែមទៀត ដើម្បីចូលរួមបង្កើតនូវ ហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍បញ្ចូលថាមពលឱ្យកាន់តែទូលាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី,

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        84
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        177
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm