ណាហ្គា ជួបអង្គរថាយហ្គឺរ ខណៈព្រះខ័នរាជ ភ្នំពេញក្រោន បឹងកេត និងវិសាខា ត្រូវជួបដៃគូផ្សេងគ្នា ក្នុងលីគចុងសប្ដាហ៍នេះ

2026/01/09 06:46:23 pm        452

ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នឹងបន្ដការប្រកួតសន្សំពិន្ទុ ជុំទី២ សប្ដាហ៍ទី១៦ នា​ចុង​សប្ដាហ៍នេះ ដោយមាន ៥ប្រកួតពេញ ក្នុងនោះក្រុមណាហ្គាវើលដ៏ នឹង​ត្រូវ​បើក​ទ្វារ​ផ្ទះ​ទទួល​ក្រុម​អង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ គ្រាដែលក្រុមព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹង​កេត និងវិសាខា ត្រូវជួបគូប្រជែងផ្សេងគ្នា។

សម្រាប់​ការប្រកួតនៅថ្ងៃទី១០ ខែមករាស្អែកនេះ មាន ២គូ ក្នុងនោះ​ក្រុម​ការងារ​ពារ​តំណែង​ជើង​ឯក​ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ បន្ទាប់ពីយកឈ្នះ ៦-១ ក្នុងដី កាលពីជើងទី១ ស្របពេលក្រុមកំពូលតារាងភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ អឹមអូអាយ កំពង់ដេរ៉ា ក្រោយយកឈ្នះទាំងប្រផិតប្រផើយ ១-០ កាលពីជើងទី១។

រីឯនៅថ្ងៃអាទិត្យ ទី១១ ខែមករាវិញ មាន ៣គូ ពិសេសជំនួបរវាងក្រុមលេខ៤ អង្គរថាយហ្គឺរ ទល់នឹងក្រុមឈរលេខ៥ ណាហ្គាវើលដ៏ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ជំនួបរវាងក្រុមទាំងពីរ ត្រូវបានចាត់ទុកជាគូឯកប្រចាំសប្ដាហ៍ពីសំណាក់អ្នកគាំទ្រ ។ កាលពីជើងទី១ ណាហ្គាវើលដ៏ បានយកឈ្នះក្រុមខ្លាទឹកក្រូច ដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ដោយលទ្ធផល ១-០។

ចំណែក ២គូទៀត ក៏សុទ្ធតែជាជំនួបជក់ចិត្តផងដែរ ក្នុងនោះក្រុមបឹងកេត ត្រូវស្វាគមន៍ក្រុមភ្ញៀវ ISI ដង្កោសែនជ័យ វិញម្ដង នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ក្រោយយកឈ្នះ ១-០ នៅតំបន់វេងស្រេង កាលពីជើងទី១ និងក្រុមវិសាខា ត្រូវបើកទ្វារផ្ទះទទួលក្រុមគិរីវង់សុខសែនជ័យ បន្ទាប់ពីក្រុមទាំងពីរ បានប្រកួតស្មើគ្នា ០-០ នៅកីឡដ្ឋានគិរីវង់ នាទឹកដីខេត្តតាកែវ កាលពីជើងទី១។

គួរដឹងថា គិតត្រឹមសប្ដាហ៍ទី១៥ កន្លងទៅ ភ្នំពេញក្រោន កំពុងឈរកំពូលតារាង ដោយរកបាន ៣៣ពិន្ទុ ស្មើគ្នាជាមួយព្រះខ័នរាជស្វាយរៀង ដែលឈរលេខរៀងទី២ តែភ្នំពេញក្រោន សល់ ១ប្រកួតក្នុងដៃ តែក្រុមទាំងពីរ បានវ៉ាដាច់ពិន្ទុច្រើនពីគូប្រជែងផ្សេងទៀត ក្នុងនោះបឹងកេត ឈរលេខ៣ ទើបរកបាន ២៥ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៤ រកបាន ២៤ពិន្ទុ, ណាហ្គាវើលដ៏ ឈរលេខ៥ រកបាន ២២ពិន្ទុ និងវិសាខា ឈរលេខ៦ រកបាន ១៨ពិន្ទុ ប្រទាញប្រទង់ជាមួយក្រុម អឹមអូអាយ កំពង់ដេវ៉ា ដែលតាមពីក្រោយរកបាន ១៧ពិន្ទុ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        71
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        83
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm