លោក Zelenskyy នឹងយកឯកសារធានាសន្តិសុខអ៊ុយក្រែន ទៅសម្រេចចុងក្រោយជាមួយលោក Trump

2026/01/09 07:26:10 pm        127

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៨ មករា) ថា សេចក្ដីព្រាងនៃការធានាសន្តិសុខទ្វេភាគី រវាងទីក្រុងគីវ និងទីក្រុងវ៉ាស៊ីនតោន គឺ «រួចរាល់ជាស្រេចហើយ» ហើយនឹងយកទៅសម្រេចចុងក្រោយជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដោយស្វះស្វែងរកជំនួបកំពូលថ្មីមួយទៀតដើម្បីដោះស្រាយបញ្ហាជាប់គាំងសំខាន់ៗ។

ដើម្បីទុកជាមូលដ្ឋានគ្រឹះនៃដំណោះស្រាយក្រោយសង្គ្រាម អ៊ុយក្រែនបានស្វះស្វែងរកការធានាសន្តិសុខយ៉ាងរឹងមាំ ដែលជាការប្ដេជ្ញាចិត្តពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត ក្នុងការជួយអ៊ុយក្រែន ប្រសិនបើរុស្ស៊ី បើកប្រតិបត្តិការយោធាម្តងទៀត។

ប្រេសិតមកពីអ៊ុយក្រែន និងអាមេរិក ដែលចូលរួមដោយសម្ព័ន្ធមិត្តអ៊ុយក្រែនផងដែរនោះ បានជួបចរចានៅទីក្រុងប៉ារីស នាសប្តាហ៍នេះ ដើម្បីដោះស្រាយការខ្វែងគំនិតដែលនៅសេសសល់ ក្នុងក្របខណ្ឌសន្តិភាព ដែលអាមេរិក កំពុងដោះស្រាយជាមួយទីក្រុងគីវ មុនពេលដាក់ជូនភាគីរុស្ស៊ី។ កាលពីថ្ងៃអង្គារ អាមេរិកបានគាំទ្រយ៉ាងកម្រលើគំនិតនៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ជាលើកដំបូងបំផុត។

ក្នុងការបង្ហោះមួយលើបណ្ដាញសង្គម X លោក Zelenskiy បាននិយាយថា ឯកសារទ្វេភាគីស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ឥឡូវនេះបានត្រៀមរួចរាល់ហើយ សម្រាប់ការសម្រេចចុងក្រោយនៅកម្រិតថ្នាក់ដឹកនាំជាមួយលោកប្រធានាធិបតី Trump។

លោក Zelenskiy និយាយថា ក្របខណ្ឌសន្តិភាពត្រូវបានព្រមព្រៀងគ្នា ៩០% រួចហើយក៏ពិតមែន ក៏ប៉ុន្តែបញ្ហាស្មុគស្មាញនៅតែមាន ជុំវិញថា អ្នកណាជាអ្នកគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ក៏ដូចជាការទាមទារផ្សេងទៀតរបស់រុស្ស៊ី ឱ្យទីក្រុងគីវប្រគល់ទឹកដីដ៏សំខាន់មួយនៅភាគខាងកើតអ៊ុយក្រែន ដែលទីក្រុងមូស្គូ មិនទាន់អាចដណ្តើមយកបាន ក្នុងសង្គ្រាមជិត ៤ឆ្នាំមកនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        134
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        175
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm