លោក គីម កុក មោទនភាពចំពោះកំណើនពលរដ្ឋខ្មែររត់ ១០០គីឡូម៉ែត្រ ក្នុង​ព្រឹត្តិការណ៍ Angkor Ultra trail

2026/01/09 12:49:49 pm        110

លោក គីម សារឿន ហៅ គីម កុក អ្នកជំនាញរត់ចម្ងាយឆ្ងាយ និងជាគំរូសម្រាប់យុវជនកម្ពុជា បាន​បង្ហាញ​ក្ដីរំភើប ដោយសេចក្ដីមោនទន ចំពោះកំណើនពលរដ្ឋខ្មែរ ចូលរួមទិវារត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅតំបន់អង្គរ (Angkor Ultra Trail) លើកទី៩ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខាង​មុខ ពិសេសវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ដែលមានពលរដ្ឋខ្មែរចុះឈ្មោះរហូតដល់ ៦៨នាក់។

ក្រោយចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះ កាលពីថ្មីៗ បុរសវ័យ ៥៧ឆ្នាំរូបនេះ បានសម្ដែងក្ដីរីករាយ ដែលព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំតាមការគ្រោងទុក ទោះបីស្ថិតក្នុងកាលៈទេសៈលំបាក នៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្ដែនេះគឺជាឱកាសដើម្បីផ្សព្វផ្សាយពីសក្ដានុពល និងទេសចរណ៍ក្នុងប្រទេសកម្ពុជា ពិសេសតំបន់អង្គរ ខេត្តសៀមរាបតែម្ដង។

បន្ថែមលើនេះ លោកក៏មានមោទនភាព ដែលមានពលរដ្ឋខ្មែរលើសពី ៥០០នាក់ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ Angkor Ultra trail ឆ្នាំនេះ តាមវិញ្ញាសានីមួយៗ ក្នុងនោះកំណើនអ្នករត់ចម្ងាយ ១០០គីឡូម៉ែត្រ បានកើនដល់ ៦៨នាក់ ដែលជាតួរលេខធ្វើឲ្យលោកភ្ញាក់ផ្អើល និងរំភើបរីករាយ ដ្បិតជាបំណងប្រាថ្នារបស់លោកចង់ឃើញពលរដ្ឋខ្មែរច្រើនចូលរួមរត់ចម្ងាយឆ្ងាយ ហើយលោកសង្ឃឹមថា នៅឆ្នាំក្រោយៗ នឹងមានការកើនបន្ថែមទៀត ដើម្បីសម្រេចគោលដៅមានអ្នកចួលរួមយ៉ាងហោច ៥ពាន់នាក់ ដើម្បីអបអរសាទរខួបលើកទី១០ នៃព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអច្ឆរិយអង្គរនេះ។

គួរដឹងថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ឬ Angkor Ultra Trail លើកទី៩ ដែលគ្រោងរៀបចំនាថ្ងៃទី២៤ ខែមករាខាងមុខ បច្ចុប្បន្នមានអ្នកចុះឈ្មោះជាង ១,២០០នាក់ មកពីជាង ៤០ប្រទេស ហើយភាគច្រើនជាអត្តពលិកអន្ដរជាតិ មកពីក្រៅប្រទេស ពិសេសមានជនជាតិបារាំងច្រើនជាងគេរហូតដល់ជាង ៤០០នាក់ បន្ទាប់ពីម្ចាស់ផ្ទះកម្ពុជា ដែលមានអ្នកចុះឈ្មោះជាង ៥០០នាក់ ។ យ៉ាងណាការចុះឈ្មោះនៅតែបន្ដ ហើយគណៈកម្មការរៀបចំរំពឹងថា ការចូលរួមអាចកើនឡើងចន្លោះពី ១,៥០០នាក់ ទៅ ១,៧០០នាក់ ប្រហាក់ប្រែលនឹងឆ្នាំមុនដែរ។

សម្រាប់លោក គីម កុក តាំងពីព្រឹត្តិការណ៍កកើត លោកមិនដែលខកខានការចូលរួមម្ដងឡើយ ពិសេសលើកដំបូង នៃព្រឹត្តិការណ៍ ដែលមានវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ លោកក៏បានចូលរួមរត់វិញ្ញាសាឆ្ងាយជាងគេនេះផងដែរ។ រីឯឆ្នាំ២០២៥ កន្លងទៅ លោកបានទទួលជយលាភីលេខ១ ក្នុងចំណោមអត្តពលិកកម្ពុជា លើវិញ្ញាសារត់ចម្ងាយ១០០គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ Angkor Ultra Trail ក្រោយចាប់ផ្តើមចេញដំណើរពីទីលានជល់ដំរី ឆ្លងកាត់គ្រប់ស្ថានភាពផ្លូវ តាមព្រៃព្រឹក្សា ប្រាង្គប្រាសាទ ភ្នំបូក វាលស្រែ និងផ្ទះពលរដ្ឋ ហើយបន្តវិលទៅកាន់ទីតាំងដើមវិញ ដោយប្រើថិរវេលា ១៣ម៉ោង ១២នាទី និង ៥៧វិនាទី៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

Al-Nassr ចាញ់ Al Qadsiah ជាបរាជ័យពីរប្រកួតជាប់គ្នានៅក្របខណ្ឌ Saudi Pro League
2026/01/09 01:37:18 pm        1
លោក គីម កុក មោទនភាពចំពោះកំណើនពលរដ្ឋខ្មែររត់ ១០០គីឡូម៉ែត្រ ក្នុង​ព្រឹត្តិការណ៍ Angkor Ultra trail
2026/01/09 12:49:49 pm        1
ម្ចាស់មេដាយ ៣រូប និងអត្ដពលិកថ្មី ២រូប ត្រៀមប្រកួតជើងឯក AMMA Championship នៅចិន ចុងសប្ដាហ៍នេះ
2026/01/09 11:56:18 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំងឺមហារីកប៉ាឡេស្ទីននៅតំបន់ហ្កាហ្សានឹងត្រូវស្លាប់ អំឡុងពេលរង់ចាំការព្យាបាល

2026/01/09 08:50:28 pm
​NGO៖ ស៊ូដង់ត្រូវការជំនួយបន្ទាន់ ខណៈសង្រ្គាមឈានដល់រយៈពេល ១ពាន់ថ្ងៃ
2026/01/09 08:39:23 pm
​អត្រាឃាតកម្មប្រចាំថ្ងៃធ្លាក់ចុះ ៤០ភាគរយ ក្រោមរដ្ឋបាលរបស់លោកស្រីប្រធានាធិបតី Sheinbaum
2026/01/09 08:38:27 pm
​ក្រុមឧទ្ទាមឃើដបដិសេធមិនដកចេញពីទីក្រុង Aleppo ខណៈអាមេរិកជំរុញឲ្យបញ្ចប់ការប្រយុទ្ធគ្នា
2026/01/09 08:11:40 pm
​នាយករដ្ឋមន្ត្រីអ៊ីតាលីជំរុញឲ្យអឺរ៉ុបជជែកជាមួយរុស្ស៊ី តែមិនឃើញពីការវិលត្រឡប់ចូលប្លុក G8 ឆាប់ៗទេ
2026/01/09 08:04:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/09 03:15:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/07 04:49:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/09 09:53:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/07 11:02:05 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am