ទួរគីចោទកងកម្លាំងដឹកនាំដោយឃើដនៅស៊ីរីថា បានបំផ្លាញស្ថិរភាពនិងសម្របសម្រួលជាមួយអ៊ីស្រា អែល

2026/01/09 02:16:36 pm        84

រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយឃើដថា បានបង្កអន្តរាយដល់ស្ថិរភាពរបស់ប្រទេសស៊ីរី និងសម្របសម្រួលជាមួយអ៊ីស្រាអែល ខណៈដែលអំពើហិង្សាបានបន្តកើតឡើង នៅទីក្រុងអាឡេប៉ូ ភាគខាងជើងប្រទេសស៊ីរី។

លោក Fidan បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad Al Busaidi ដែលកំពុងមកធ្វើទស្សនកិច្ចថា៖«ការទទូចរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ក្នុងការរក្សាស្ថានភាពដើម គឺជាឧបសគ្គសំខាន់បំផុតចំពោះផាសុកភាព និងស្ថិរភាពរបស់ប្រទេសស៊ីរី»។

លោក Fidan បាននិយាយថា ការវិវត្តថ្មីៗនៅក្នុងទីក្រុងអាឡេប៉ូមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងសន្តិសុខជាតិរបស់ប្រទេសទួរគី។ លោកបានបន្ថែមថា ទីក្រុងអង់ការ៉ាកំពុងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់។ ក្រសួងការបរទេសក៏បានចោទប្រកាន់ SDF ថា បានបម្រើជា «ឧបករណ៍សម្រាប់គោលនយោបាយ «បែងចែក និងគ្រប់គ្រង» របស់អ៊ីស្រាអែល ដោយសម្របសម្រួលជាមួយអ៊ីស្រាអែល»។

ទួរគីចាត់ទុក SDF ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលគ្រប់គ្រងផ្នែកធំៗនៅភាគឦសាននៃប្រទេស   ស៊ីរី ជាអង្គការភេរវកម្ម។ ទីក្រុងអង់ការ៉ានិយាយថា SDF ត្រូវបានគ្រប់គ្រងដោយអង្គភាពការពារប្រជាជនឃើដ (YPG) ដែលជាផ្នែកបន្ថែមនៃគណបក្សពលករឃើដ (PKK) ដែលបានធ្វើយុទ្ធនាការប្រដាប់អាវុធប្រឆាំងនឹងរដ្ឋទួរគី ចាប់តាំងពីឆ្នាំ ១៩៨៤៕

អត្ថបទដែលទាក់ទង

អ្នកជំងឺមហារីកប៉ាឡេស្ទីននៅតំបន់ហ្កាហ្សានឹងត្រូវស្លាប់ អំឡុងពេលរង់ចាំការព្យាបាល
2026/01/09 08:50:28 pm        1
NGO៖ ស៊ូដង់ត្រូវការជំនួយបន្ទាន់ ខណៈសង្រ្គាមឈានដល់រយៈពេល ១ពាន់ថ្ងៃ
2026/01/09 08:39:23 pm        1
អត្រាឃាតកម្មប្រចាំថ្ងៃធ្លាក់ចុះ ៤០ភាគរយ ក្រោមរដ្ឋបាលរបស់លោកស្រីប្រធានាធិបតី Sheinbaum
2026/01/09 08:38:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំងឺមហារីកប៉ាឡេស្ទីននៅតំបន់ហ្កាហ្សានឹងត្រូវស្លាប់ អំឡុងពេលរង់ចាំការព្យាបាល

2026/01/09 08:50:28 pm
​NGO៖ ស៊ូដង់ត្រូវការជំនួយបន្ទាន់ ខណៈសង្រ្គាមឈានដល់រយៈពេល ១ពាន់ថ្ងៃ
2026/01/09 08:39:23 pm
​អត្រាឃាតកម្មប្រចាំថ្ងៃធ្លាក់ចុះ ៤០ភាគរយ ក្រោមរដ្ឋបាលរបស់លោកស្រីប្រធានាធិបតី Sheinbaum
2026/01/09 08:38:27 pm
​ក្រុមឧទ្ទាមឃើដបដិសេធមិនដកចេញពីទីក្រុង Aleppo ខណៈអាមេរិកជំរុញឲ្យបញ្ចប់ការប្រយុទ្ធគ្នា
2026/01/09 08:11:40 pm
​នាយករដ្ឋមន្ត្រីអ៊ីតាលីជំរុញឲ្យអឺរ៉ុបជជែកជាមួយរុស្ស៊ី តែមិនឃើញពីការវិលត្រឡប់ចូលប្លុក G8 ឆាប់ៗទេ
2026/01/09 08:04:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/09 03:15:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/07 04:49:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/09 09:53:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/07 11:02:05 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am