ជប៉ុន ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនៅមីយ៉ាន់ម៉ាថា ជាការផ្ដល់ក្ដីសង្ឃឹមដល់ពលរដ្ឋនៅទីនោះ

2022/03/08 02:24:32 am        670

ភ្នំពេញ៖ នៅវិមានសន្តិភាពរសៀលថ្ងៃទី៧ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម យូហេ សាសាកាវា (Yohei Sasakawa) បេសកជនពិ សេសរដ្ឋាភិបាលជប៉ុន និងជាប្រធានអង្គការ The Nippon foundation ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា៖ នៅក្នុងជំនួបនេះ ឯកឧត្តម Yohei បានគោរពជម្រាបជូនសម្ដេចតេជោថា៖ ក្នុងដំណើរទស្សនកិច្ចរប ស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ ឯកឧត្តមសង្កេតឃើញថា កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង គឺឆ្លុះបញ្ចាំងឲ្យឃើញនូវការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្ដេចតេជោ ដែលនាំប្រទេសកម្ពុជាឈានឆ្ពោះមកដល់ការអភិវឌ្ឍន៍ខ្ពស់និងប្រជាជនមានជីវភាពរស់នៅល្អប្រសើរ។ ឯកឧត្តមក៏បានសម្ដែងនូវការគោរពដ៏ជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោដែលបានធ្វើដំណើរទៅកាន់ប្រទេ សមីយ៉ាន់ម៉ាហើយក៏បានមានប្រសាសន៍ថា៖ ជំនួបមួយរយដងគឺមិនស្មើនឹងសកម្មភាពមួយដងទេ។នោះគឺដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺបានបើកទ្វារដែលបានចាក់សោជាប់រួចទៅហើយជាសកម្មភាពមួយដែលធ្វើឡើងដោយអស់ពីចិត្តពីបេះដូងហើយក៏ជាសកម្មភាពដែលទទួលនូវការគោរពផង និងផ្ដល់នូវក្តីសង្ឃឹមកាន់តែធំផងទៅដល់ប្រជាជនមីយ៉ាន់ម៉ា។ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោអំពីអង្គការ អ៊ិចស៊ីដ របស់ឯកឧត្តមដែលមានវត្តមាននៅកម្ពុជាជាយូរណាស់មកហើយ ក្នុងការបង្រៀនសិស្សឲ្យរៀនធ្វើអវយវៈសិប្បនិម្មិត ហើយក្នុងពេលនេះឯកឧត្ត មក៏បានសូមគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ដើម្បីអនុញ្ញាតឱ្យសិស្សមីយ៉ាន់ម៉ាបានសិក្សាពីកម្ពុជាអំពីការធ្វើអវយវៈសិប្បនិម្មិតនេះ។

ជាការឆ្លើយតបសម្ដេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម យូហេ ចំពោះពាក្យពេចន៍ដ៏ល្អ របស់ឯកឧត្តមហើយសម្ដេចតេជោក៏បានមានប្រសាសន៍ថា៖យើងមានចំណាប់អារម្មណ៍ដូចគ្នាចំពោះមីយ៉ាន់ម៉ា នោះគឺបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ានិងនាំនូវអំណោយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងត្រូវការជាទីបំផុតហើយទិសដៅដែលសំខាន់ជាងនេះទៀត នោះគឺនាំមកជូនមីយ៉ាន់ម៉ា នូវលទ្ធិប្រជាធិបតេយ្យ។ សម្ដេចបានមានប្រសាសន៍បន្ថែមថា៖ ក្នុងនាមជាប្រធានប្តូរវេនអាស៊ានសម្ដេ ចនឹងប្រឹងប្រែងបន្តកិច្ចការងារនេះ ហើយសម្ដេចក៏បានស្នើឯកឧត្តម យូហេ បន្តធ្វើការជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា។ ពា ក់ព័ន្ធនឹងការស្នើសុំឲ្យសិស្សមីយ៉ាន់ម៉ាមកសិក្សាបច្ចេកទេសធ្វើអវៈយវៈសិប្បនិមិត្តនៅកម្ពុជា សម្ដេចបានស្វាគមន៍និងមានប្រសាសន៍ថា នេះជាកិត្តិយសណាស់សម្រាប់កម្ពុជា៕​អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm