[UPDATE] រុស្ស៊ី៖ មីស៊ីល Oreshnik ត្រូវបានបាញ់ទៅអ៊ុយក្រែន ជាឆ្លើយតបនឹងការវាយប្រហារលើលំនៅឋានរបស់លោក Putin

2026/01/09 09:41:11 pm        154

យោធារុស្ស៊ី នៅថ្ងៃសុក្រ (ទី៩ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik សំដៅទៅគោលដៅមួយ នៅក្នុងប្រទេសអ៊ុយក្រែន ជាផ្នែកមួយនៃអ្វីដែលខ្លួនបញ្ជាក់ថា ជាការវាយប្រហារដ៏ធំមួយ នាពេលយប់ ទៅលើរោងចក្រថាមពល និងទីកន្លែងផលិតយានដ្រូន នៅទីនោះ។

ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹងការប៉ុនប៉ងវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនទៅលើលំនៅឋានរបស់ប្រធានាធិបតី លោក Vladimir Putin កាលពីចុងខែធ្នូឆ្នាំមុន។

ទីក្រុងគីវបានចាត់ទុកការអះអាងរបស់រុស្ស៊ី ដែលថា ខ្លួនបានព្យាយាមវាយប្រហារលំនៅឋាននៅក្នុងតំបន់ Novgorod របស់រុស្ស៊ីថា ជា «ការនិយាយកុហក»។ អភិបាលតំបន់ Lviv នៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន បាននិយាយនៅមុននេះថា ការវាយប្រហាររបស់រុស្ស៊ី បានវាយប្រហារគោលដៅហេដ្ឋារចនាសម្ព័ន្ធ ដែលតាមរបាយការណ៍ពីបណ្ដាញសង្គមដែលមិនត្រូវបានផ្ទៀងផ្ទាត់ បានឲ្យដឹងថា ជាកន្លែងផ្ទុកឧស្ម័នក្រោមដីដ៏ធំមួយ។

គួរបញ្ជាក់ថា ទីក្រុងមូស្គូបានបាញ់មីស៊ីល Oreshnik នេះជាលើកដំបូង លើអ្វីដែលខ្លួនបានប្រាប់ថា ជារោងចក្រយោធាមួយកន្លែងនៅអ៊ុយក្រែន កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ នាពេលនោះ ប្រភពព័ត៌មានអ៊ុយក្រែន បានឲ្យដឹងថា មីស៊ីលនេះផ្ទុកក្បាលគ្រាប់ក្លែងក្លាយ មិនមែនគ្រាប់មានរំសេវផ្ទុះនោះទេ ហើយបណ្តាលឲ្យមានការខូចខាតតិចតួច។

លោក Putin បាននិយាយថា មីស៊ីល Oreshnik រយៈចម្ងាយមធ្យម មិនអាចស្ទាក់ចាប់បានទេ ដោយសារតែល្បឿនរបស់វា ដែលតាមសេចក្ដីរាយការណ៍ថា លឿនជាងសំឡេងជាង ១០ដង ហើយថា អំណាចបំផ្លិចបំផ្លាញរបស់វា គឺអាចប្រៀបធៀបទៅនឹងអាវុធនុយក្លេអ៊ែរ បើទោះជាបំពាក់ដោយក្បាលគ្រាប់ធម្មតាក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm