មេដឹកនាំអ៊ីរ៉ង់ ប្រឈមមុខនឹងវិបត្តិ ខណៈភាពចលាចលកំពុងរីករាលដាលឥតឈប់ឈរ

2026/01/09 03:14:36 pm        316

ក្នុងពេលដែលភាពចលាចលប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ កំពុងវិវត្តទៅមុខឥតឈប់ឈរ និងសម្ពាធពីបរទេសកើនឡើង ថ្នាក់ដឹកនាំរបស់ទីក្រុងតេអេរ៉ង់ ហាក់ដូចជាមិនអាចដោះស្រាយបានឡើយ ខណៈអ្នកវិភាគព្រមានថា ការតវ៉ាបានប្រែក្លាយជាវិបត្តិនៃភាពស្របច្បាប់របស់សាធារណរដ្ឋអ៊ិស្លាមមួយនេះ។

បាតុកម្ម ដែលចាប់ផ្តើមនៅទីក្រុងតេអេរ៉ង់ កាលពីខែធ្នូកន្លងទៅ ជុំវិញបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសនេះ បានរីករាលដាលដល់ខេត្តទាំង៣១ របស់អ៊ីរ៉ង់ទៅហើយ ហើយមនុស្សរាប់សិបនាក់បានស្លាប់ ប៉ុន្តែមិនទាន់ឈានដល់ទំហំនៃភាពចលាចលឆ្នាំ២០២២-២០២៣ នៅឡើយទេ ដែលការតវ៉ានៅពេលនោះ បង្កឡើងដោយការស្លាប់របស់ស្រ្តីម្នាក់ឈ្មោះ Mahsa Amini ក្នុងការឃុំឃាំង ពីបទរំលោភលើក្រមស្លៀកពាក់សាសនាអ៊ិស្លាម។

លោក Alex Vatanka នាយកកម្មវិធីអ៊ីរ៉ង់ នៅវិទ្យាស្ថានមជ្ឈិមបូព៌ា ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានលើកឡើងថា «ការដួលរលំនេះមិនត្រឹមតែជាបញ្ហារូបិយបណ្ណអឺរ៉ុង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាទំនុកចិត្តផងដែរ» លើភាពស្របច្បាប់របស់របបដឹកនាំ។ លោកសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរមើលទៅជៀសមិនរួចទេ ហើយការដួលរលំនៃរបបនេះក៏អាចកើតឡើងដែរ ប៉ុន្តែមិនមានការធានានោះឡើយ។

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយរួចមកហើយថា លោកអាចនឹងទៅជួយក្រុមបាតុករអ៊ីរ៉ង់ ប្រសិនបើកងកម្លាំងសន្តិសុខបាញ់ប្រហារលើពួកគេ។ យ៉ាងណាក៏ដោយ មេដឹកនាំកំពូល លោក Ayatollah Ali Khamenei — ដែលប្រឈមមុខនឹងពេលវេលាដ៏គ្រោះថ្នាក់បំផុតមួយនៃការកាន់អំណាចរយៈពេលជាច្រើនទសវត្សរ៍របស់លោក — បានឆ្លើយតបទៅវិញដោយការប្ដេជ្ញាថា អ៊ីរ៉ង់ «នឹងមិនចុះចាញ់សត្រូវនោះឡើយ»៕

អត្ថបទដែលទាក់ទង

ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
2026/04/05 05:29:39 pm        1
អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
2026/04/05 05:27:39 pm        3
មន្ត្រី៖ ភ្លៀង និងព្យុះ សម្លាប់មនុស្សយ៉ាងតិច ១២១នាក់ នៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន រយៈពេល ២សប្តាហ៍
2026/04/05 05:10:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង ប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2026/04/05 08:20:22 pm
​មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ
2026/04/05 06:14:31 pm
​ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
2026/04/05 05:29:39 pm
​អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់
2026/04/05 05:28:57 pm
​អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
2026/04/05 05:27:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/05 11:29:36 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/05 02:29:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am