សាលារៀនមួយចំនួននៅភ្នំពេញ ត្រៀមប្រមូលផលបន្លែបង្ការ​ផ្គត់ផ្គង់​សមរភូមិមុខ និង​ពលរដ្ឋ​ភៀស​សឹក

2026/01/09 03:26:11 pm        604

ស្ថិតក្នុងចលនា «យើងរួមគ្នាដើម្បីជាតិ» សាលារៀន​មួយ​ចំនួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ត្រៀម​ប្រមូល​ផលបន្លែបង្ការយកទៅផ្គង់ផ្គង់វីរកងទ័ព និងវីរនគរបាលជួរមុខ និងពលរដ្ឋភៀសសឹក។ ជាក់​ស្តែងដូចជា សាលាបឋមសិក្សាភ្នំពេញថ្មីជាដើម ។

លោក ឆិល សុវណ្ណារិទ្ធ នាយកសាលាបឋមសិក្សាភ្នំពេញថ្មី នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ បានប្រាប់BTVឱ្យថា គិតមកដល់ពេលនេះ បន្លែដែលបានដាំនៅក្នុងសួនជីវៈចម្រុះ និងបន្លែ របស់​សាលា​បឋម សិក្សាភ្នំពេញថ្មី មានអាយុជិតមួយខែហើយ ពោលចាប់តាំងពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០២៥ ដោយមានការ អញ្ជើញជាអធិបតីពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ លោក​បន្តថា តាមការគ្រោងទុក ក្នុង រយៈពេលមួយសប្តាហ៍ទៀត បន្លែទាំងអស់នេះ នឹងអាច​ប្រមូល​ផល​បាន ដើម្បីយកទៅផ្គត់ផ្គង់វីរកងទ័ព និងនគរបាលជួរមុខ និងពលរដ្ឋភៀសសឹក។

សិស្សសាលាបឋមសិក្សាភ្នំពេញថ្មី បានលើកឡើងដែរថា ជារៀងរាល់ថ្ងៃ បាន​ថែទាំ​បន្លែ​ដែល​បាន​ដាំ​នៅ​ក្នុងសាលា ដូចជាស្រោចទឹក ដកស្មៅ និងដាក់ជី ហើយនៅពេលឃើញបន្លែលូតលាស់ល្អ គឺ​មាន​អារម្មណ៍រីករាយ ព្រោះថា បន្លែទាំងអស់នេះ ជាដាំផ្តើមចេញពីក្តីស្រលាញ់ និង​យក​ចិត្ត​ទុក​ដាក់​បំផុត សម្រាប់យកទៅជូនវីរកងទ័ព និងនគរបាលជួរមុខកំពុងការពាទឹកដីកម្ពុជា។

គួរបញ្ជាក់ដែរថា ចលនា “យើងរួមគ្នាដើម្បីជាតិ” ផ្តួចផ្តើមគំនិដោយលោកជំទាវបណ្ឌិតពេជ ចន្ទ​មុន្នី ​ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំ​ណងផុ​ស​សកម្ម​ភាព​ដាំ​បន្លែ​ដែល​អាចឆាប់ប្រមូលផលបាន នៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងដីសហគមន៍ សំដៅ​កសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរៈកងទ័ព វីរៈនគលបាលជួរមុខការពាព្រំដែន និង​ពលរដ្ឋ​ភៀសសឹកដោយសារយោធាថៃរំលោភបំពានដែនអធិបតេយ្យកម្ពុជា។ សម្រាប់​សាលា​បឋម​សិក្សា​ភ្នំពេញ​ថ្មី មានបន្លែបង្ការជាច្រើនប្រភេទ​ដែល​អាច​ឆាប់​ប្រមូ​លផ​លបា​ន​ក្នុ​ង​នោះ​មាន​ដូច​ជា​៖ ត្រកួន ស្ពៃតឿ ស្ពៃជើងទា និងសាឡាត់ជាដើម៕ អត្ថបទ៖ សោភ័ណ 

អត្ថបទដែលទាក់ទង

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
2026/07/16 08:48:19 pm        1
ប្រេស៊ីលប្តេជ្ញាជំរុញការវិនិយោគ ពង្រីកទំហំពាណិជ្ជកម្ម និងការផ្សាភ្ជាប់ធុរកិច្ចជាមួយកម្ពុជា
2026/07/16 07:26:17 pm        1
ក្រសួងបរិស្ថានកំពុងសម្របសម្រួលផ្តល់សិទ្ធគ្រប់គ្រងដីជូនជនជាតិដើមភាគតិចនៅព្រៃសហគមន៍តាដេស
2026/07/16 05:45:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

2026/07/16 08:48:19 pm
​ក្រុមអ្នកជំនាញ៖ អាការធាតុក្តៅ និងបាតុភូតអែល នីញ៉ូ បង្កើនហានិភ័យនៃជំងឺគ្រុនឈាម និងជំងឺផ្លូវដង្ហើម
2026/07/16 08:46:27 pm
​អ៊ីស្រាអែលនិយាយប្រាប់ប្រធានមន្ទីរបច្ចកោណថា ខ្លួននឹងរក្សាទាហានក្នុងតំបន់សន្តិសុខនៅលីបង់ ស៊ីរី និងហ្កាហ្សា
2026/07/16 08:46:07 pm
​ការវាយប្រហារមីស៊ីលរុស្ស៊ីសម្លាប់មនុស្ស ២នាក់ នៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន
2026/07/16 08:19:54 pm
​ប្រធានាធិបតីអ៊ីរ៉ង់ជំរុញឲ្យមានការបង្រួបបង្រួមជាតិ ក្រោយការគំរាមកំហែងរបស់លោក Trump
2026/07/16 08:18:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/16 06:40:39 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/16 11:29:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/14 06:40:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/16 07:04:28 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am