លោក Trump ហាក់មិនខ្វល់ខ្វាយឡើយ ខណៈសន្ធិសញ្ញានុយក្លេអ៊ែរអាមេរិក-រុស្ស៊ី ជិតផុតកំណត់

2026/01/09 03:38:34 pm        217

យោងតាមសុន្ទរកថាដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (៨ មករា) បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហើបថា លោកនឹងបណ្ដោយឱ្យសន្ធិសញ្ញាគ្រប់គ្រងអាវុធយុទ្ធសាស្ត្រចុងក្រោយ ឈ្មោះថា New START រវាងអាមេរិក និងរុស្ស៊ី ផុតកំណត់នៅខែកុម្ភៈ ខាងមុខនេះ ដោយមិនទទួលយកសំណើផ្តល់ជូនពីទីក្រុងមូស្គូ ដើម្បីពង្រីកដែនកំណត់ លើកិច្ចព្រមព្រៀងទប់ស្កាត់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកនេះឡើយ។

នៅក្នុងបទសម្ភាសន៍មួយដែលលោកបានផ្តល់ឱ្យកាសែត New York Times លោក Trump បាននិយាយសំដៅលើកិច្ចព្រមព្រៀង New START ឆ្នាំ២០១០ នោះថា “បើផុតកំណត់ ក៏ផុតទៅ” ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើកិច្ចព្រមព្រៀងកាន់តែប្រសើរជាងនេះ។

កិច្ចព្រមព្រៀងនេះដាក់កំហិតសហរដ្ឋអាមេរិក និងរុស្ស៊ី មិនឱ្យពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរលើសពី ១.៥៥០គ្រាប់ឡើយ លើយានដឹកជញ្ជូនចំនួន ៧០០គ្រឿង - គិតទាំងមីស៊ីល យន្តហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹក។

អ្នកតស៊ូមតិខាងគ្រប់គ្រងអាវុធ មានការភ័យខ្លាចថា មហាអំណាចនុយក្លេអ៊ែរធំជាងគេទាំងពីររបស់ពិភពលោកគឺអាមេរិក និងរុស្ស៊ី នឹងចាប់ផ្តើមដាក់ពង្រាយក្បាលគ្រាប់យុទ្ធសាស្ត្រលើសពីដែនកំណត់នៃកិច្ចព្រមព្រៀង បន្ទាប់ពីសន្ធិសញ្ញានេះផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈ ខាងមុខ ដែលជំរុញឱ្យមានការសឹករិចរិលនៃរបបគ្រប់គ្រងអាវុធសកល៕

អត្ថបទដែលទាក់ទង

លោក Trump សាទរ «សិទ្ធិចូលប្រើប្រាស់ទាំងស្រុង» ទៅកាន់កោះហ្រ្គីនលែន ក្នុងកិច្ចព្រមព្រៀងណាតូ
2026/01/23 08:58:30 am        1
[BREAKING NEWS] TikTok ឈានដល់កិច្ចព្រមព្រៀងសហកម្មសិទ្ធិអាមេរិកថ្មី ដើម្បីជៀសវាងបម្រាមរបស់សហរដ្ឋអាមេរិក
2026/01/23 08:25:04 am        1
លោកZelenskyy និយាយថា អាមេរិក រុស្ស៊ី និងអ៊ុយក្រែន នឹងបើកជំនួបត្រីភាគីក្នុងអេមីរ៉ាត អារ៉ាប់រួម
2026/01/23 08:12:06 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សាទរ «សិទ្ធិចូលប្រើប្រាស់ទាំងស្រុង» ទៅកាន់កោះហ្រ្គីនលែន ក្នុងកិច្ចព្រមព្រៀងណាតូ

2026/01/23 08:58:30 am
​កម្ពុជា និង ILO ឯកភាពគ្នាលើសកម្មភាពអាទិភាពដែលត្រូវបន្តធ្វើ ដើម្បីផ្តល់ការងារសមរម្យ
2026/01/23 08:34:33 am
​[BREAKING NEWS] TikTok ឈានដល់កិច្ចព្រមព្រៀងសហកម្មសិទ្ធិអាមេរិកថ្មី ដើម្បីជៀសវាងបម្រាមរបស់សហរដ្ឋអាមេរិក
2026/01/23 08:25:04 am
​លោកZelenskyy និយាយថា អាមេរិក រុស្ស៊ី និងអ៊ុយក្រែន នឹងបើកជំនួបត្រីភាគីក្នុងអេមីរ៉ាត អារ៉ាប់រួម
2026/01/23 08:12:06 am
​សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវឲ្យបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់សម្ដេច កាលពី៥០ឆ្នាំ មុនមកបោកប្រាស់តទៅទៀត
2026/01/23 07:31:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/22 07:34:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/22 01:13:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/21 02:58:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am