ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ស្រែក​រក​ជំនួយ ខណៈ​ព្យាយាម​រត់គេច​ចេញពី​ការវាយប្រហារ​ពី​ទាហាន​រុស្ស៊ី​

2022/03/08 05:00:49 pm        1.2 K

​អ៊ុយ​ក្រែ​ន៖ កាលពី​ថ្ងៃ​ចន្ទ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង Irpin ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ព្យាយាម​រត់​ភៀសខ្លួន​ចេញពី​តំបន់​នានា​ នៃ​ទីក្រុង​ដែល​ត្រូវ​បាន​ទាហាន​រុស្ស៊ី​រឹបអូសបាន​ស្រែក​សុំ​ជំនួយ​។ ​ប្រជាពលរដ្ឋ​ម្នាក់​បាន​និយាយ​ថា ទាហាន​រុស្ស៊ី​កំពុង​រត់​ពេញ​ទីធ្លា​ផ្ទះ និង​ឆែកឆេរ​គ្រប់​ផ្ទះ​ទាំងអស់ដោយ​បើក​ទ្វារ​របង បន្ទប់​ក្រោម​ដី ឬវាយ​ទម្លាយ​ទ្វារ។

​អ្នកស្រី​បាន​បន្ថែម​ថា ​ពួកគេ​បាន​ប្រមូល​យក​របស់របរ​ដែល​ពួកគេ​ត្រូវការ និង​វាយ​កម្ទេច​ចោល​របស់​ដែល​ពួកគេ​មិន​ត្រូវ​ការ​។ ​ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​និយាយ​ថា ​ខ្ញុំ​ស្រែក​ដល់​ពិភពលោក សូម​បញ្ជូន​នរណា​ម្នាក់​ឲ្យ​មក​ជួយ​ពួក​យើង​ផង​។ ​នៅ​ក្នុង​តំបន់ Irpin ដែល​ត្រូវ​បាន​កាត់ផ្តាច់​ចរន្តអគ្គិសនី ទឹក និង​ម៉ាស៊ីនកំដៅ​អស់​រយៈពេល​បី​ថ្ងៃ មនុស្ស​មួយចំនួន​បាន​មើល​ឃើញ​រថក្រោះ​យ៉ាងហោចណាស់​ចំនួន​ ៣​គ្រឿង​កាលពី​ថ្ងៃ​ចន្ទ ហើយ​បាន​និយាយថា ទាហាន​រុស្ស៊ីកំពុង​រឹបអូស​ផ្ទះ និង​រថយន្ត​។​ ​យោងតាម​អភិបាលក្រុង Irpin លោក Oleksander Markyshin បាន​និយាយថា ជន​ស៊ីវិល​ប្រហែល ៨នាក់​ស្លាប់​ដោយសារ​ការបាញ់​ផ្លោង​របស់​រុស្ស៊ី​នៅក្នុង​ទីក្រុង​នេះ​។ អ្នកស្លាប់​រួមមាន​គ្រួសារ​មួយ​ផង​ដែរ​។​

​អ្នកស្រុក Irpin បាន​ព្យាយាម​ភៀសខ្លួន​ចេញពី​ជាយ​រដ្ឋធានី Kyiv កាលពី​ចុង​សប្តាហ៍ ខណៈដែល​ការបាញ់​ផ្លោង​នៅ​តែ​បន្ត បើទោះបី​ជាមាន​បទ​ឈប់​បាញ់​ក៏ដោយ​។ ​គ្រួសារ​ជាច្រើន​ដែល​កំពុង​ភ័យ​ស្លន់ស្លោ​រត់តាម​ដងផ្លូវ​ទៅ​រថយន្តក្រុង ហើយ​ម្ដាយ​អស់សង្ឃឹម​មួយចំនួន​ប្រគល់​កូន​ឲ្យ​ទៅ​ទាហាន និង​មនុស្ស​ប្លែក​មុខ​ដែល​ពួកគេ​មិនដែល​ស្គាល់​ដើម្បី​ជួយ​ឲ្យ​ពួកគេ​រត់គេចខ្លួន​។​ ​មនុស្ស​ជាច្រើន​បាន​ជាប់គាំង​នៅក្នុង​ផ្ទះ​របស់​ពួកគេ​អស់​ជាច្រើន​ថ្ងៃ ហើយ​ឥឡូវនេះកំពុង​ព្យាយាម​ភៀសខ្លួន​បន្ទាប់ពី​ការប្រកាស​បទ​ឈប់​បាញ់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1093
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        538
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm