ការស្ទង់មតិបង្ហាញថា ៨៥% នៃប្រជាជនហ្គ្រីនឡែន មិនចង់ក្លាយជាពលរដ្ឋអាមេរិកទេ

2026/01/09 11:56:59 pm        72

សារព័ត៌មាន The Financial Times បានរាយការណ៍ ដោយដកស្រង់ការស្ទង់មតិមួយដែលធ្វើឡើងដោយទីភ្នាក់ងារស្រាជ្រាវ Verianថា ប្រជាជនហ្គ្រីនឡែនភាគច្រើនលើសលប់ មិនចង់ក្លាយជាពលរដ្ឋអាមេរិកទេ។ 

យោងតាមការស្ទង់មតិ ៨៥% នៃប្រជាជនហ្គ្រីនឡែន មិនចង់ក្លាយជាជនជាតិអាមេរិកទេ ព្រោះពួកគេជឿថា ស្តង់ដានៃការរស់នៅនៅក្នុងប្រទេសដាណឺម៉ាក គឺខ្ពស់ជាង។ ជាពិសេស ប្រជាជននៅលើកោះនេះ មានការព្រួយបារម្ភអំពីឧក្រិដ្ឋកម្ម និងសេវាវេជ្ជសាស្រ្តថ្លៃៗ នៅសហរដ្ឋអាមេរិក។

អត្ថបទនេះ ក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកអាចផ្តល់ជូនប្រជាជនហ្គ្រីនឡែនម្នាក់ៗនៃចំនួន ៥៧.000នាក់ នូវលិខិតឆ្លងដែនអាមេរិក និងប្រាក់មួយលានដុល្លារ ប្រសិនបើពួកគេស្ម័គ្រចិត្តជ្រើសរើសក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក។ លើសពីនេះ កាសែតនេះ ជឿជាក់ថា មហាសេដ្ឋី Elon Musk អាចផ្តល់ឲ្យប្រជាជនហ្គ្រីនលែនម្នាក់ៗនូវរថយន្តTesla ចំនួនមួយគ្រឿង។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតថា ដែនដីហ្គ្រីនឡែន គួរតែចូលរួមជាមួយសហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News ក្នុងខែឧសភា ឆ្នាំ ២០២៥ លោកមិនបានច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំង ដើម្បីដោះស្រាយបញ្ហានេះទេ។ នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៦ សេតវិមានបានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយដែលផ្តល់ជូនទៅកាន់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖«ជាការពិតណាស់ ការប្រើប្រាស់យោធាអាមេរិកតែងតែជាជម្រើសមួយនៅក្នុងការចាត់ចែងរបស់អគ្គមេបញ្ជាការ» ពោលគឺលោក ត្រាំ។ នៅថ្ងៃបន្ទាប់ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់ថា លោក ត្រាំ កំពុងពិភាក្សាយ៉ាងសកម្មអំពីលទ្ធភាពនៃការទិញកោះហ្គ្រីនឡែន ជាមួយអ្នកក្រោមបង្គាប់របស់លោក៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm