បឹងនិមិត្តរូប Dal នៅតំបន់កាស្មៀ ប្រទេសឥណ្ឌា បានកកនៅថ្ងៃសុក្រនេះ ក្នុងនោះភ្ញៀវទេសចរជាតិ និងអន្តរជាតិនាំគ្នាជួបជុំគ្នា ដើម្បីកម្សាន្តសប្បាយលេងនៅលើដែនអច្ឆរិយៈមួយនេះ ស្របពេលដែលសីតុណ្ហភាពធ្លាក់ចុះ ។

ស្រទាប់ទឹកកកកើតមាននៅតាមផ្នែកមួយចំនួនរបស់បឹង ធ្វើឲ្យផ្អាកបណ្តោះអាសន្នការជិះទូកប្រពៃណី Shikara ដែលជាចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរ ។
ភ្ញៀវទេសចរមួយរូបនិយាយថា លោកមើលឃើញបឹង Dal កកជាលើកដំបូង។ ពេលដែលពួកយើងមកទីនេះលើកមុន ពួកយើងពុំមើលឃើញវាកកនោះទេ ប៉ុន្តែលើកនេះ ពេលដែលពួកយើងមកលេងម្តងទៀត វាបានកក ហើយពួកយើងពិតជាមានអារម្មណ៍អស្ចារ្យខ្លាំងណាស់ ។
ខណៈពេលនោះដែរ តំបន់ជាច្រើននៅភាគខាងជើងឥណ្ឌា ស្ថិតក្នុងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង ក្នុងនោះការចុះអ័ព្ទខ្លាំង បានរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ ។
ការិយាល័យឧតុនិយមនិយាយកាលពីសប្តាហ៍មុនថា ឥណ្ឌា នឹងមើលឃើញសីតុណ្ហភាពធ្លាក់ចុះក្រោមកម្រិតអតិបរមា និងសីតុណ្ហភាពអប្បបរមាក្នុងខែមករានេះ ៕
