ឯកឧត្តម ស៊ុន ចាន់ថុល ផ្តល់អនុសាសន៍៩ចំណុច ដើម្បីបន្តការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មឱ្យល្អប្រសើរឡើងថែមទៀត

2026/01/10 02:01:25 am        138

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៩ចំណុចដល់ក្រសួងពាណិជ្ជកម្ម សំដៅបន្តពង្រឹង និងអភិវឌ្ឍន៍ឱ្យបានល្អប្រសើរឡើងថែមទៀតក្នុងវិស័យពាណិជ្ជកម្ម។ 

​នាឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៥ និងទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី៩ ខែមករានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានផ្តល់អនុសាសន៍ដល់ក្រសួងពាណិជ្ជកម្ម ជាវិភាគទានក្នុងការកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៦ មានដូចជា៖ ១. ក្រសួងពាណិជ្ជកម្មត្រូវបន្តជំរុញអនុវត្តអភិក្រម “ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី” , ២. បន្តពង្រឹកការធ្វើឌីជីថលលូបនីកម្មការផ្តល់សេវា និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើពាណិជ្ជកម្ម, ៣. ត្រូវបន្តជំរុញកិច្ចប្រឹងប្រែងពង្រឹងអភិបាលកិច្ចវិស័យឯកជន, ៤. ក្រសួងពាណិជ្ជកម្មត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំយុទ្ធសាស្រ្តជំរុញការប្រើប្រាស់ផលិតផលខ្មែរ តាមរយៈការរៀបចំពិព័រណ៍, ៥. ត្រូវបន្តសហការជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀតលើឧស្សាហកម្មប្រតិគមន៍ដើម្បីផលិតនិងផ្គត់ផ្គង់ដល់ឧស្សាហកម្មសក្តានុពលដែលមានស្រាប់ សំដៅយកទៅផលិត និងកែច្នៃបន្តសម្រាប់នាំចេញ, ៦. ត្រូវបន្តជមរុញបញ្ចប់ការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មសម្រាប់ការចាកចេញដោយរលូនពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩, ៧. ត្រូវជួយគាំទ្រនិងលើកកម្ពស់សមត្ថភាពសហគ្រាសឱ្យមានលទ្ធភាពក្នុងការនាំចេញ និងបង្កើនភាពប្រកួតប្រជែងខ្ពស់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសាកល, ៨. ក្រសួងត្រូវចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល និងការធ្វើពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក។ និង៩.ក្រសួងត្រូវបន្តសហការរៀបចំវិធានការគោលនយោបាយ និងផែនការសកម្មភាព សំដៅកាត់បន្ថយថ្លៃពាណិជ្ជកម្ម និងលុបបំបាត់នូវរបាំងពាណិជ្ជកម្មមិនចាំបាច់ និងសហការឱ្យបានជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយកង្វល់ និងការលើកឡើងរបស់សភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា តាមរយៈយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមទាំងលើកកម្ពស់អនុលោមភាពវិធាន ដើមកំណើតទំនិញ និងលក្ខខណ្ឌតម្រូវនានា។

 យោងតាម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គិតក្នុងឆ្នាំ២០២៥កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៦៥,២៤ពាន់លានដុល្លារ មានការកើនឡើង ១៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤។ ក្នុងនោះការនាំចេញពីកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៣១,២៨ពាន់លាន កើនឡើង ១៧ភាគរយ និងការនាំចូលមកកម្ពុជាសម្រេចបាន ទឹកប្រាក់ ៣៣,៩៦ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ។ មុខទំនិញសំខាន់ៗចំនួន ១០មុខ របស់កម្ពុជាដែលបាននាំចេញ មានដូចជា៖ សម្លៀកបំពាក់, ស្បែកជើង, សម្ភារៈធ្វើដំណើរ, អង្ករ, សំបកកង់រថយន្ត, គ្រាប់ស្វាយចន្ទី, គ្រឿងអេឡិចត្រូនិកនិងភាគបំណែក, ដំឡូងមី, កង់ និងខ្សែភ្លើងនិងបង្គុំខ្សែភ្លើង៕

អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm