រុស្ស៊ី៖ កងកម្លាំងបរទេសណាមួយនៅអ៊ុយក្រែន នឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់

2026/01/10 02:04:33 am        73

រុស្ស៊ីពង្រឹងគោលជំហរយូរអង្វែងរបស់ខ្លួនចំពោះការប្រកាសថា កងកម្លាំងលោកខាងលិចនៅអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយបារាំង និងអង់គ្លេស សន្យាថា នឹងបញ្ជូនទាហានរបស់ពួកគេទៅទៅនោះ ក្នុងករណ៍ដែលមានកិច្ចព្រមព្រៀងសន្តិភាព ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងការបរទេសរុស្ស៊ី បានព្រមានថា ការដាក់ពង្រាយអង្គភាពយោធា គ្រឿងយុទ្ធោបករណ៍ ឃ្លាំងគ្រាប់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរបស់បណ្តាប្រទេសលោកខាងលិច នៅលើទឹកដីអ៊ុយក្រែន នឹងត្រូវចាត់ទុកថាជាការធ្វើអន្តរាគមន៍បរទេស ។

អ្នកស្រី Zakharova បានឆ្លើយតបចំពោះ “សេចក្តីប្រកាសផែនការ” ដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer និងប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃអង្គារ នៅជំនួបចុងក្រោយនៃក្រុមចម្រុះឆន្ទៈ ជាទីដែលពួកគេបានឯកភាពថានឹងដាក់ពង្រាយកងកម្លាំងពហុជាតិ ដើម្បីធានាសន្តិសុខជូនអ៊ុយក្រែន ។

អ្នកស្រី Zakharova និយាយថា រុស្ស៊ីបានជំទាស់ជាយូរមកហើយចំពោះវត្តមានរបស់ទាហានលោកខាងលិចណាមួយនៅអ៊ុយក្រែន ។ ការព្រមានទាំងនេះ ត្រូវបានបង្ហាញម្តងហើយម្តងទៀតនៅក្នុងកម្រិតខ្ពស់បំផុត ហើយវានៅតែពាក់ព័ន្ធគ្នាដដែល ដោយអ្នកស្រីចាត់ទុកកិច្ចព្រមព្រៀងឈានដល់ដោយសម្ព័ន្ធមិត្តអ៊ុយក្រែនថា ជា “ការប្រកាសយោធានិយមថ្មី” ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenksy បាននិយាយយ៉ាងទទួចជាយូរមកហើយថា សម្ព័ន្ធមិត្តលោកខាងលិចរបស់លោក ផ្តល់ការធានាសន្តិសុខដ៏រឹងមំាមួយ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព ដើម្បីរារាំងការវាយលុកនាពេលអនាគតរបស់រុស្ស៊ី ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        11
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm