កងកម្លាំងគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត ចូលទៅដណ្តើមបានទីក្រុងយេម៉ែន ខណៈវិបត្តិជាមួយអារ៉ាប់រួមកាន់តែជ្រៅ

2026/01/10 02:11:34 am        96

កងកម្លាំងគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត បានចូលទៅដណ្តើមយកទីក្រុងសំខាន់នៅភាគខាងត្បូងប្រទេសយេម៉ែនកាលពីថ្ងៃព្រហស្បតិ៍ ក្រោយទីក្រុង Riyadh ចោទប្រកាន់អារ៉ាប់រួមថា បានជួយឲ្យមេដឹកនំាក្រុមផ្តាច់ខ្លួនរត់គេចខ្លួន ។

ដោយលើកឡើងពីប្រភពចារកម្មដែលអាចជឿជាក់បាន ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតនៅយេម៉ែន និយាយថា មេដឹកនាំរបស់ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង(STC)គាំទ្រដោយអារ៉ាប់រួមលោក Aidarous al-Zubaidi បានចាកចេញពីប្រទេសយេម៉ែនតាមទូកនៅពេលយប់ស្ងាត់ ទៅកាន់ដែនដី Somaliland មុនពេលឡើងជិះយន្តហោះទៅកាន់ប្រទេសម៉ូហ្គាឌីស៊ូ ដែលក្រោយមកដឹកគាត់ទៅកាន់អាកាសយានដ្ឋានយោធានៅទីក្រុង Abu Dhabi ។

ក្រសួងមហាផ្ទៃយេម៉ែនគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងខែលការពារជាតិ(NSF)ដែលជាសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលយេម៉ែន ដណ្តើមបានទីក្រុងភាគខាងត្បូង Aden ហើយស្ថានភាពសន្តិសុខរបស់ពួកគេ ស្ថិតក្រោមការគ្រប់គ្រង ។

កងកម្លាំង NSF បានបង្ហោះវីដេអូនៅលើបណ្តាញព័ត៌មានសង្គមឃើញក្បួនរថពាសដែកដ៏ធំមួយ កំពុងចល័តចូលទៅដណ្តើមខេត្តជាច្រើននៅភាគខាងត្បូងដែលធ្លាប់ត្រូវបានដណ្តើមគ្រប់គ្រងដោយកងកម្លាំង STC និងក្រុមជីវពលសម្ព័ន្ធមិត្ត ។

ទីក្រុង Aden បានក្លាយជាទីតាំងឈរជើងរបស់រដ្ឋាភិបាលយេម៉ែន ចាប់តាំងពីក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ ដណ្តើមកាន់កាប់បានទីក្រុង Sana’a កាលពីឆ្នាំ ២០១៤ បង្ខំឲ្យមានការធ្វើអន្តរាយគមន៍ផ្នែកយោធាពីអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម នៅរយៈពេល ១ឆ្នាំក្រោយមក ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm