កូឡុំប៊ី៖ បណ្តាប្រទេសអារ៉ាប់ និងវិមានវ៉ាទីកង់ ជួយសម្របសម្រួលកិច្ចប្រជុំ ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយអាមេរិក

2026/01/10 02:51:52 am        267

រដ្ឋមន្រ្តីការបរទេសកូឡុំប៊ីលោកស្រី Rosa Villavicencio និយាយកាលពីថ្ងៃព្រហស្បតិ៍ថា កាតា អារ៉ាប៊ីសាអ៊ូឌីត វិមានវ៉ាទីកង់ និងអន្តរការីអឺរ៉ុប បានជួយបង្កើតការជជែកគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro ដែលបានបន្ធូរបន្ថយភាពតានតឹងកើនឡើងរវាងទីក្រុង Bogota និងទីក្រុងវ៉ាស៊ីនតោន ។

លោកស្រី Villavicencio និយាយថា ការជជែកគ្នាតាមទូរស័ព្ទនេះ បានធ្វើឡើងកាលពីថ្ងៃពុធ ហើយមេដឹកនាំទាំង ២ យល់ព្រមជួបគ្នាក្នុងពេលដ៏ខ្លីខាងមុខនេះ នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាលើការខ្វែងគំនិតគ្នារបស់ពួកគេ ហើយលោកស្រីបានចាត់ទុកកិច្ចសន្ទនាថ្មីនេះ ថាជាចំណុចចាប់ផ្តើមសម្រាប់ការបង្កើតទំនាក់ទំនងទ្វេភាគីគោរពគ្នាកាន់តែច្បាស់លាស់ជាងមុន ។

គួរឲ្យដឹងថា ជម្លោះការទូតបានផ្ទុះឡើងកាលពីចុងសប្តាហ៍មុន ក្រោយការវាយប្រហាររបស់យោធាសហរដ្ឋអាមេរិកនៅវេណេស៊ុយអេឡា ដែលបានបញ្ចប់ទៅជាមួយនឹងការផ្តួលរំលំរបប និងការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro ។

លោក Trump និយាយកាលពីថ្ងៃអាទិត្យថា លោកអាចចុះប្រតិបត្តិការយោធាស្រដៀងគ្នានៅកូឡុំប៊ី ធ្វើឲ្យមានការស្តីបន្ទោសយ៉ាងខ្លាំងពីលោក Petro ។

លោកស្រី Villavicencio និយាយថា បណ្តាប្រទេសអារ៉ប់ បានដើរតួយ៉ាងសំខាន់ ដោយស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះសំណើរបស់កូឡុំប៊ី និងអនុវត្តតាមការប្តេជ្ញាចិត្ត ប៉ុន្តែលោកស្រីពុំបានបញ្ជាក់ឲ្យបានច្បាស់លាស់ថា ប្រទេសអឺរ៉ុបណាខ្លះ បានជាប់ពាក់ព័ន្ធនោះទេ ។

លោក Petro និងលោក Trumpមាននូវទំនាក់ទំនងជាប់គាំងកាលពីឆ្នាំកន្លងទៅ ។ លោក Petro បានថ្កោលទោសអ្វីដែលលោកចាត់ទុកថា ជាអន្តរាគមនិយមរបស់សហរដ្ឋអាមេរិក រួមទាំងការវាយប្រហាររាប់សិបលើកលើទូកដែលរងការចោទប្រកាន់ថា រត់ពន្ធគ្រឿងញៀនខុសច្បាប់ នៅសមុទ្រការ៉ាអ៊ីប និមហាសមុទ្រប៉ាស៊ីហ្វិកដែលលោកនិយាយថា បណ្តាលឲ្យមនុស្សយ៉ាងហោច ១១០នាក់ស្លាប់ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        9
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        78
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm